ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​សម្រាប់​បុរស​ដើម្បី​បញ្ឈប់​ការ​ចាញ់បោក​សុបិន

7 ឆ្នាំ មុន

ការ​ចាញ់បោក​យល់សប្តិ (​ចេញ​ទឹកកាម​ដោយឯង​ៗ​ពេល​កំពុង​សម្រាន្ត​) តែងតែ​កើត​មាន​ឡើង​ចំពោះ​បុរស​ជា​ពិសេស​នៅ​ពេល​វ័យ​ជំទង់ ។

ការ​ចាញ់បោក​យល់សប្តិ​នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ

ការ​ចាញ់បោក​យល់សប្តិ (​ចេញ​ទឹកកាម​ដោយឯង​ៗ​ពេល​កំពុង​សម្រាន្ត​) តែងតែ​កើត​មាន​ឡើង​ចំពោះ​បុរស​ជា​ពិសេស​នៅ​ពេល​វ័យ​ជំទង់ ។

ការ​ចាញ់បោក​យល់សប្តិ​នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​វា​ជា​ច្បាប់ធម្មជាតិ​របស់​មនុស្ស​ប្រុស ហើយ​វា​ក៏​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លះ​ដែរ ។ ផ្ទុយ​ទៅ​វិញ ប្រសិនជា​ការ​ចាញ់បោក​យល់សប្តិ​នេះ​កើតឡើង​ញឹកញាប់​ពេក វា​នឹង​ក្លាយទៅជា​រឿង​ធុញទ្រាន់​មួយ​សម្រាប់​ការរស់នៅ​ប្រចាំ​ថ្ងៃ ។ តែ​ផ្ទុយ​ទៅ​វិញ​បើ​នៅ​តែ​ចាញ់់បោក​យល់សប្តិ​ទៀត លោក​អ្នក​អាច​សាកល្បង​តិច​និក​ខាងក្រោម​នេះ​ទៅ​មើល ៖ 

១-​លំហែរ​កាយ និង​ធ្វើ​លំ​ហាត់ប្រាណ ៖ ការ​ចំណាយពេល​សម្រាប់​ខ្លួនឯង​ដើរ​កម្សាន្ត ជួបជុំ​មិត្តភក្តិ និង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​នោះ វា​នឹង​ជួយ​កាត់​បន្ថយ​អត្រា​ចាញ់បោក​យល់សប្តិ​បាន​ច្រើន​ជា​ជាង​ការ​សម្ងំ​តែ​នៅ​ម្នាក់ឯង ។

២-​គេង​ផ្ងារ​ជា​ប្រចាំ ៖ ប្រសិនបើ​អ្នក​គេង​ផ្អៀង​នោះ វា​នឹង​ធ្វើ​ឱ្យ​អា​អូន​តូច​អ្នកមាន​សម្ពាធ និង​ធ្វើ​ឱ្យ​វា​ឡើង​រឹង​ស្រប​ពេល​ដែល​អ្នក​ឈឺ​បត់ជើងតូច​ផង​នោះ វា​នឹង​ធ្វើ​ឱ្យ​អ្នក​យល់សប្តិ​ឃើញ​តែ​រឿង​លើ​គ្រែ​ជាមួយ​នារី​ណា​ម្នាក់​ជា​មិន​ខាន ។ ដូច្នេះ​ការ​គេង​ផ្ងារ និង​ស្លៀកខោ​រលុង​អាច​ជា​វិធីសាស្ត្រ​មួយ​សម្រាប់​ជួយ​បញ្ចៀស​ការ​ចាញ់បោក​យល់សប្តិ​បាន​ផង​ដែរ ។

៣-​កុំ​ទស្សនា​រឿង​អាសអាភាស ៖ អ្នក​គួរ​ជៀសវាង​ការ​មើលរូប​ភាព ឬ​ភាពយន្ត​ស្រើបស្រាល​ផ្សេង​ៗ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង ។

៤-​ការ​រួម​ភេទ ឬ​ជួយ​ខ្លួនឯង ៖ ប្រសិនបើ​អ្នកមាន​ដៃគូ​រួម​ភេទ​នោះ ភាគរយ​នៃ​ការ​ចាញ់បោក​យល់សប្តិ​មាន​ទាប​បំផុត ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅ​កំលោះ​អ្នក​ក៏​អាច​ប្រើ​វិធី​សម្រេច​កាម​ដោយ​ខ្លួនឯង​ដើម្បី​ពន្លត់​ចំណង់​ផ្លូវភេទ​កុំឱ្យ​ឆេះ​រោល​ខ្លាំង​ពេក ចាញ់​តែ​បោក​យល់សប្តិ ៕