ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៥​នាក់​នៅ​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ល្បាត​តាម​ដងផ្លូវ​ក្នុងភូមិ​ក្បាលស្ពាន​១ …

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ល្បាត​តាម​ដងផ្លូវ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ជួប​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ចំនួន​៥​នាក់់ ដោយ​មានការ​សង្ស័យ​ក៏​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​មាន​ម្សៅ​ស​ថ្លា​មួយ​កូន​ថង់​តូច ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ មាន ១-​ឈ្មោះ ឈុ​ន តុល អាយុ​២៤​ឆ្នាំ ស្នាក់​ភូមិ​សាមគ្គី​មាន​ជ័យ ជា​អ្នក​ប្រើប្រាស់​, ២-​ឈ្មោះ ពេក ច​ន្ថា អាយុ​២៥​ឆ្នាំ ភូមិ​គីឡូ​ម៉ែ​ត​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល​ជា​អ្នក​ប្រើប្រាស់​, ៣-​ឈ្មោះ ម៉េ​ង គី​ម អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ជា​អ្នក​ប្រើប្រាស់​, ២-​ឈ្មោះ មួ​ង សា​រឿ​ន ហៅ​ប៉ាវ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ជា​អ្នក​ប្រើប្រាស់ និង​ចែកចាយ មាន​ថ្នាំ​ញៀន​១​កូន​ថង់​តូច និង ៥-​ឈ្មោះ ឈិ​ន យ៉ុ​ង អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ក្បាន​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ជា​អ្នក​ប្រើប្រាស់ ។

លោក​វ​សេនីយ៍​ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​សាកសួរ ពួក​គេ​បាន​ឆ្លើយ​សារភាព​ពី​កំហុសឆ្គង​បទល្មើស រួច​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕