ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​សម្របសម្រួល​រួច​ហើយ តែ​មិន​ទៅ​ដេក បែរជា​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្រោយ​ពី​ផឹកស៊ី​ស្រវឹង​បាន​មាន​ទំនាស់​ជាមួយ​អ្នក​ជិតខាង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​សម្របសម្រួល​ត្រូវ​គ្នា​ហើយ តែ​បុរស​រូប​នោះ​មិន​ព្រម​ចូល​ដេក បែរជា …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្រោយ​ពី​ផឹកស៊ី​ស្រវឹង​បាន​មាន​ទំនាស់​ជាមួយ​អ្នក​ជិតខាង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​សម្របសម្រួល​ត្រូវ​គ្នា​ហើយ តែ​បុរស​រូប​នោះ​មិន​ព្រម​ចូល​ដេក បែរជា​យក​ដុំ​ថ្ម​ម៉ា​ប​គប់​បញ្ចេញ​កំហឹង ស្រាប់តែ​ទៅ​ត្រូវ​ក្បាល​ស្ត្រី​ម្នាក់​បែកក្បាល​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៧ នៅ​ចំនុច​ផ្ទះ​លេខ​១២​អឹ​ម ផ្លូវលំ ក្រុម​ទី​៩ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​បង្ក​ឈ្មោះ សុំ សង់ ហៅ សង្ហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​២៧ ផ្លូវលំ ក្រុម​ទី​៩ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ព្រៃ​ឈ្នួល ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឆិល សា​រុន ហៅ បាក់ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​បែកក្បាល​ពីលើ​ដេរ​ចំនួន​៨​ថ្នេរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ទាស់​សំដី​គ្នា​ជាមួយ​អ្នក​ជិតខាង ខណៈ​ពេល​ឈ្លោះ​គ្នា​នោះ​សមត្ថកិច្ច​បាន​ទៅ​សម្របសម្រួល​ត្រូវ​គ្នា​ហើយ តែ​ជន​បង្ក​មិន​ព្រម​ចូល​ដេក​តែ បែរ​ទៅ​ជា​យក​ដុំ​ថ្ម​ម៉ា​ប​គប់​បញ្ចេញ​កំហឹង ស្រាប់តែ​គប់​ទៅ​ត្រូវ​ក្បាល​ស្ត្រី​ម្នាក់​បែក​រង​របួសធ្ងន់​ដេរ​អស់​៨​ថ្នេរ ។

ក្រោយ​កើតហេតុ ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​និង​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕