ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងណាស់! កុម្ម​ង់​ខោអាវ​ហើយ​មិន​យក​ កា.ប់១​បុ័ងតោ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ខឹង​ថៅកែ​រោងចក្រ​រឿង​កុម្ម​ង់​ឲ្យ​ធ្វើ​ម៉ូ​ដ​ខោអាវ​ហើយ​បែរជា​មិន​យក​តាម​ការ​កុម្ម​ង់ និង​ថែម​ទាំង​ព្យាយាម​គេច​មុខ​ទៀត លុះ​ពេល​បាន​ជួប​គ្នា​ក៏​បាន​សួរនាំ​ពី​រឿង​កុ​ម្ម់​ង​ម៉ូ​ដ​ខោអាវ និង​ការ​គេច​មុខ​នោះ បង្ក​ឱ្យ​មានការ​ទាស់​ពាក្យ​ សម្តី​គ្នា​តឹង​សរសៃ​ក ។

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ខឹង​ថៅកែ​រោងចក្រ​រឿង​កុម្ម​ង់​ឲ្យ​ធ្វើ​ម៉ូ​ដ​ខោអាវ​ហើយ​ បែរជា​មិន​យក​តាម​ការ​កុម្ម​ង់ និង​ថែម​ទាំង​ព្យាយាម​គេច​មុខ​ទៀត លុះ​ពេល​បាន​ជួប​គ្នា​ក៏​បាន​សួរនាំ​ពី​រឿង​កុ​ម្ម់​ង​ម៉ូ​ដ​ខោអាវ និង​ការ​គេច​មុខ​នោះ បង្ក​ឱ្យ​មានការ​ទាស់​ពាក្យ​ សម្តី​គ្នា​តឹង​សរសៃ​ក ។

ខណៈនោះ ជនជាតិ​ចិន​រូប​នេះ​បាន​ចាប់​ក្របួច​ក​អាវ​ថៅកែ​រោងចក្រ​នោះ​បោក​ផ្ទប់​ទៅ​នឹង​ដី ព្រមទាំងរ​ត់ទៅ​យក​កាំបិតប៉័ងតោ​មក កាប់​ថែម​ទៀត ប៉ុន្តែ​សំណាងល្អ​ដោយ​ជន​រងគ្រោះ​ព្យាយាម​គេច​ទើប​គ្រាន់តែ​រង​របួសស្រាលប៉ុណ្ណោះ​។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី ល្ងាច​ថ្ងៃ​ទី​៥ ខែមករា នៅ​ក្នុង​ហាង​កាហ្វេ ធាន​ធាន  ស្ថិត​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ា វៃ​ម៉ា​ន់ អាយុ​៣០​ឆ្នាំ ជា​ថៅកែ​រោងចក្រ​កាត់ដេរ​មួយ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ និង​ស្នាក់​នៅ​ក្នុង​សង្កាត់​​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ។ចំណែក​ជនជាតិ​ចិន​នោះ​ឈ្មោះ ជាំ​ង ជី​ង​លុន ជា​អ្នក​នាំ​ខោអាវ​ចេញ​និង​ចូល​ក្នុង​រោងចក្រ ។

ប្រភព​ដដែល​បន្ត​ថា ថៅកែ​រោងចក្រ​ខាងលើ បាន​កុម្ម​ង់​ទិញ​ខោអាវ​ពី​ជនជាតិ​ចិន​រូប​នេះ ប៉ុន្តែ​មិនដឹង​ថា​ទិញ​ចំនួន​ប៉ុន្មាន​ឡើយ ហើយ​ក្រោយ​ពី​កុម្ម​ង់​រួច​បែរជា​មិន​ទិញ​ទៅ​វិញ ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់​មាន​កំហឹង​និង​មាន​គំនុំ​នៅ​ក្នុង​ចិត្ត​រហូត​មក ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​នោះ ខណៈ​មានការ​ជ្រួលច្របល់ ជន​ដៃដល់​ក៏​បាន​ឡើង​ជិះ​រថយន្ត​បក្សពួក​របស់​ខ្លួន​រត់គេច​ទៅ​បាត់​ស្រមោល​តែ​ម្តង ដោយ​មិនដឹង​ថា​ទៅ​ពួន​សម្ងំ​លាក់ខ្លួន​នៅ​កន្លែង​ណា​ឡើយ ។

ដោយឡែក ជន​រង​គ្រោះជា​ថៅកែ​រោងចក្រ​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​ជន​ដៃដល់​នាំ​ទៅ​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕​