ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​យក​ម៉ា​ញ៉េ​រថយន្ត​ចេញពី​ឃ្លាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​រថយន្ត​ឃាត់ខ្លួន កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៦​ខែមករា ឆ្នាំ​២០១៧ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ា​ញ៉េ​រថយន្ត​នៅ​ក្នុង​ឃ្លាំង​កា.ប់​សាច់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​រថយន្ត​ឃាត់ខ្លួន កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៦​ខែមករា ឆ្នាំ​២០១៧ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ា​ញ៉េ​រថយន្ត​នៅ​ក្នុង​ឃ្លាំង​កាប់​សាច់ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​១៩៧៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ រូប​នោះ​ឈ្មោះ ស ដា​រ៉ា អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ចំណែក​ដើមបណ្តឹង​ឈ្មោះ គី​ម ជរ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​គ្រឿង​រថយន្ត​កាប់​សាច់ ស្នាក់​នៅផ្ទះ​លេខ​០៧​បេ ផ្លូវ​១៦២ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។​ប្រភព​ព័ត៌មាន​ពី​ដើមបណ្តឹង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​លួច​ចូល​ទៅ​ក្នុង​ឃ្លាំង​សម្ងំ​លួច​ដោះ​យក​ម៉ា​ញ៉េ​រថយន្ត​ចេញពី​កាប៊ី​ន​រថយន្ត ខណៈនោះ​ត្រូវ​បាន​ជាង​រថយន្ត​ឃើញ​។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​រត់​ផ្លោះ​របង​ចេញ​ក្រៅ​ក៏​ត្រូវ​បាន​ជាង​ៗ​នាំ​គ្នា​ដេញ​ឃាត់ខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​សាកសួរ និង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕