ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ខ្ជី​លុយ​បង​ចាយ​ទេ បើ​ចង់​ជិះ​ម៉ូតូ​តាម​បង​មក? មានអី​អស់​២៥០​ដុល្លា​រទទេ!

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​បាន​ស្ត្រី​ជា​បុគ្គលិក​កាស៊ីណូ​ណា​ហ្គា រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឲ្យ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​នាង

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​បាន​ស្ត្រី​ជា​បុគ្គលិក​កាស៊ីណូ​ណា​ហ្គា រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឲ្យ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​នាង និង​មិត្តភក្តិ​ស្រី​ម្នាក់​ទៀត​ចេញពី​ធ្វើការ​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​តាម​ផ្លូវ ហើយ​ត្រូវ​បុរស​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​តាម​លេប​ខា​យ​ពាក្យ​សម្ដី​ដាក់​នាង ហើយ​នាង​មិន​ព្រម​ក៏​មានការ​ឈ្លោះប្រកែក​តឹង​មាត់​ដាក់​គ្នា និង​ឈាន​ទៅ​ដល់​ការ​ប្រតាយប្រតប់​គ្នា​បង្ក​ជា​របួស​ស្នាម​ផង​ដែរ ហើយ​នាង​ក៏​រត់​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​ធ្វើការ​ឃាត់ខ្លួន និង​ទា​ប្រាក់​សំណង​ចំនួន ២៥០​ដុល្លារ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​របង​ស្ថានទូត​រុ​ស្សី ផ្លូវ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជាប់ចោទ​មានឈ្មោះ គង់ វុ​ធ អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មាន​ស្រុ​កំណើត​នៅ​ភូមិ​ត្រោក ឃុំ​តា​លួស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ សោម ស្រី​ឡេ​ង អាយុ​៣៥​ឆ្នាំ បុគ្គលិក​កាស៊ីណូ​ណា​ហ្គា មាន​ទីលំនៅ​ផ្ទះ​លេខ​១៩៩ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ និង​មិត្តភក្តិ​ស្រី​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១K-៣៥៩៨ មួយ​គ្រឿង​ចេញពី​ធ្វើការ​ទៅ​ផ្ទះ ហើយ​ក៏​ត្រូវ​បុរស​អ្នក​រត់​ម៉​តូ​ឌុ​បម្នាក់​ខាងលើ ជិះ​ម៉ូតូ​តាម​លេប​ខា​យ​នាង​ដោយ​បាន​និយាយ​ថា <<​ចង់​ខ្ជី​លុយ​បង​ចាយ​ទេ បើ​ចង់ ជិះ​ម៉ូតូ​តាម​បង​មក​>> ដោយ​ជិះ​ណ្តើ​រ​និយាយ​បណ្តើរ​នោះ ស្ត្រី​រង​គ្រោះ​មិន​ព្រម និង​ស្អប់ខ្ពើម​នូវ​ពាក្យ​សម្ដី​លេប​ខា​យ​ខាងលើ ក៏​បន្ត​ដំណើរ​ដោយ​ជិះ​ម៉ូតូ​រហូត​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ ហើយ​នាង​នៅ​តែ​មិន​ព្រម​តាម​ខ្លួន​នោះ បុរស​រូប​នោះ​ក៏​ធាក់​ម៉ូតូ​របស់​នាង​ដួល ហើយ​ក៏​ធ្វើការ​ប្រតាយប្រតប់​គ្នា​បង្កឲ្យ​នាងរង​របួស ហើយ​នាង​ក៏​រត់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ឲ្យ​ជួយ​រក​យុ​ត្តិ​ធ៌​ម តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​រួច​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ក៏​ធ្វើការ​ឃាត់ខ្លួន​បុរស​អ្នក​រត់​ម៉ូតូឌុប​បង្ករ​របួស​ស្នាម​ម្នាក់​នោះ មក​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​រូបគេ​យលព្រម​សង​ថ្លៃ​ទារជំងឺចិត្ត​ចំនួន​២៥០​ដុល្លារ ទៅ​ឱ្យ​ភាគី​ខាង​នារី​រង​គ្រោះជា​ការ​បញ្ចប់រឿង​ផង​ដែរ​៕