ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្តី​​ប្រើល្បិច​ត្រកងសពប្រពន្ធ​​ឱ្យពេទ្យព្យា​បាល​នោះ! ​ ពុទ្ធោ​ឈឺចាប់​​​​​ណាស់…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ដែល​ទើប​សម្រាលកូន​​​បាន​៨​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​​​​ប្ដី​វាយ​ក្បាលនឹង​វែក​​សម្ល បណ្ដាល​ឱ្យ​​​​របួស​យ៉ាង​ធ្ងន់​ធ្ងរ ដែល​ផ្ដើម​ចេញពី​រឿង​ទំនាស់ជំពាក់​លុយ​គេ​បន្តិចបន្តួច​ប៉ុណ្ណោះ ​ហើយ​ប្ដី​បាន​ផឹក​ស្រា​ស្រវឹង ក៏​បាន​វាយ​ប្រពន្ធ​​ជា​ច្រើន​វែក ព្រម​ទាំង​ចាប់​បោច​សក់​នាង​​បោក​ក្បាល​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ផ្ទះ​ជួល បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរនោះ​ ។

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ដែល​ទើប​សម្រាលកូន​​​បាន​៨​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​​​​ប្ដី​វាយ​ក្បាលនឹង​វែក​​សម្ល បណ្ដាល​ឱ្យ​​​​របួស​យ៉ាង​ធ្ងន់​ធ្ងរ ដែល​ផ្ដើម​ចេញពី​រឿង​ទំនាស់ជំពាក់​លុយ​គេ​បន្តិចបន្តួច​ប៉ុណ្ណោះ ​ហើយ​ប្ដី​បាន​ផឹក​ស្រា​ស្រវឹង ក៏​បាន​វាយ​ប្រពន្ធ​​ជា​ច្រើន​វែក ព្រម​ទាំង​ចាប់​បោច​សក់​នាង​​បោក​ក្បាល​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ផ្ទះ​ជួល បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរនោះ​ ។

​បន្ទាប់​ពី​វាយ​រួច​ជន​នោះ​មិន​បាននាំ​​ប្រពន្ធ​ទៅ​សង្គ្រោះ​នោះ​ឡើយ គឺ​បាន​ទុក​នាង​នៅ​ផ្ទះអស់​​មួយ​យប់​ទាំង​នាង​សន្លប់​ស្ដូក​ស្ដឹង​។​មិនតែ​ប៉ុណ្ណោះ ជន​នោះ​ថែម​ទាំង​​បាន​ប្រើ​ល្បិចធ្វើជា​កោសខ្យល់​ឱ្យ​នាង​ជាំ​ពេញ​ខ្លួន ហើយ​ជា​អកុសល​ នាង​បាន​ស្លាប់ រីឯ​ជន​នោះ​បាន​ធ្វើ​ជា​បី​សាក​សព​​ប្រពន្ធ​នៅ​ក្នុង​រង្វង់​ដៃ​របស់​ខ្លួនដឹក​បញ្ជូន​តាម​ម៉ូតូរ៉ឺ​ម៉ក​កង់​១​គ្រឿង ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ធ្វើ​ជា​នាំ​ទៅ​ដើម្បី​សង្គ្រោះ​បន្ទាន់​ ។

​ល្បិច​កលទាំង​អស់នោះ ក្នុង​បំណង​បង្វែងដាន និង​បំភាន់​ភ្នែក​សមត្ថកិច្ច ជា​ការបិទ​បាំង​រាល់​ទ​ង្វើ​ និង​សារជាតិ​ជា​ឃាតករ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ មិន​ទាន់​ទាំង​បាន​ដាក់​សព​ប្រពន្ធ ចុះ​ពី​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ផង ក្រុម​គ្រូពេទ្យ​នៅទីនោះ​
បា​ន​ពិ​និត្យ​មើល​​ថា នាង​បាន​ស្លាប់​បាត់​​ទៅ​ហើយ ។

ចំណែក​​ប្ដី​ប្រុង​ដឹក​សព​ប្រពន្ធ​ត្រឡប់ទៅ​ផ្ទះ​វិញ ដោយ​បាន​អះអាង​ប្រាប់​​គ្រូពេទ្យ​ថា ប្រពន្ធ​របស់​ខ្លួន​ ទើប​សម្រាលកូន​បាន​៨​ខែ ដើរ​មិន​ប្រយ័ត្ន ​ក៏​ដួល​បោ​ក្បាល នៅ​ក្នុង​បន្ទប់ទឹក​នា​ពេល​យប់ ហើយ​ខ្លួន​សង្ស័យ​ថា​ នាង​ខ្យល់គ​ទើប​កោសខ្យល់​ឱ្យ​នាង​។ ពេល​នោះ​គ្រូពេទ្យ​មិន​បាន​ជឿ​​ទេ ព្រោះ​ឃើញ​ក្បាល​នាង​ជា​ប្រពន្ធ​នោះ មាន​ស្នាម​ប៉ោង​ច្រើន​កន្លែង​គួរ​​ឱ្យ​សង្ស័យ និង​បាន​ឃាត់​មិន​ឲ្យ​ដឹក​សព​ចេញ​ឡើយ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ បាន​រាយ​ការ​ណ៏​ជូន​កម្លាំង នគរបាល​ឲ្យ​បានដឹង​និង​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ​ ។

ហេតុ​ការ​ណ៏​នោះ បាន​កើតឡើង​តាំង​ពី​វេលា​ម៉ោង​១១​យប់ថ្ងៃ​ទី​៥ ​មករា ប៉ុន្តែបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ ក្រោយ​ពេល​ដែល​ជន​នោះ ដឹក​សព​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ស្ត្រី​ដែល​ស្លាប់​នោះ​ឈ្មោះខេន ស្រី​ខួច អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ភ្នំ​ស​ន្ទុ​ក ស្រុក​ភ្នំ​ស​ន្ទុ​ក ខេត្តកំពង់ធំ​។​ ដោយឡែក​បុរស​ជា​ប្តី​ឈ្មោះ​ស អឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត នៅ​ក្នុងភូមិ​កំពង់ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន កំពង់ចាម ហើយ​អ្នក​ទាំង​ពីរ​នាក់​នោះ មានកូន​ប្រុស​២​នាក់​និង​ស្រី​ម្នាក់ ហើយ​សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប រួម​ជាមួយ​កម្លាំង នគរបាល ប៉ុស្ដិ៍​ចោម​ចៅ​និង នគរបាល​ផ្នែក​បច្ចេកទេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​ជាក់ស្ដែង រួច​កម្លាំង​នគរបាល​បាន​នាំ​ខ្លួន​បុរស​ជា​ប្ដី​ទៅ ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ និង​បាន​នាំ​យក​សាកសព​នាង​ជា​ប្រពន្ធ​ទៅ​កាន់​វត្ត​ពោធិ៍​ចិន​តុង ដើម្បី​ឲ្យ​នគរបាល​ការិយាល័យ​បច្ចេកទេសនៃ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ​ធ្វើ​កោសល្យវិច័យព្រោះ​សង្ស័យ​ថា ការ​ស្លាប់​នោះ​មានការ​ពាក់ព័ន្ធ និង​ការ​ប្រើ​អំពើហឹ​ង្សា​ពី​សំណាក់​បុរស​ជា​ប្ដី​នោះ​ ។

អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​នោះ បន្ទាប់​ពី​នគរបាល​ធ្វើការ​សាកសួរ​តាមជំនាញ អស់​រយៈពេល​ប្រមាណ​៣​ម៉ោងរួច​មក ដោយ​មិន​អាច​លាក់​លៀម​បាន ជន​នោះ​បាន​សារភាព​ថា​ខ្លួន ពិតជា​បាន​វាយ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ពិតមែន គឺ​បាន​វាយ​ក្បាល​ និង​វែក​សម្លរ​ចំនួន​៣​ទៅ​៤​វែក ព្រមទាំងចាប់​បោច​សក់​បោក​ផ្ទប់​ទៅ​នឹងជញ្ជាំង​ផ្ទះ​ជួល ក្នុង​ពេល​មាន​ទំនាស់​គ្នា​កើតឡើង​  ។

ក្រោយ​ពេល​ទទួល​បានចម្លើយ​សារភាព​​ ហើយនគរបាល​បាន​នាំ​ជន​នោះ​ទៅកាន់​ផ្ទះ​ជួល​ដែល​ជា​កន្លែង​កើតហេតុ​នោះ រក​វត្ថុ​តាង និង​ធ្វើ​ត្រាប់​ពី​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ទៀត​ផង ​។ ជន​ជា​ឃាតករ​ខាងលើបាន​និយាយ​ប្រាប់​នគរបាល​ថា ប្រពន្ធ​របស់​​ខ្លួន​ទើប​សម្រាលកូន​ទី​៣ បាន​រយៈពេល៨​ខែប៉ុណ្ណោះ ហើយ​ខ្លួន​និង​ប្រពន្ធ​បាន​មាន​ភាព​រកាំរកូស ជាមួយ​គ្នា​អស់​រយៈពេល មួយ​​អាទិត្យ​​​មកហើយ គឺ​មាន​ទំនាស់​គ្នា​ផ្ដើម​ចេញពី​រឿង​ជំពាក់​លុយ​គេ​នៅ​ឯ​ស្រុក ។

ដោយឡែក ​នៅ​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​៥ ​ធ្នូ ​ខ្លួន​បាន​ផឹកស្រា​ស្រវឹង និង​បាន​មាន​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ រឿង​ជំពាក់​លុយ​នោះ​ជា​ថ្មី​ម្ដងទៀត ​។​ នៅ​លើក​ចុង​ក្រោយ​នោះ​ដែរ ទំនាស់​បាន​ឈាន​ដល់​យ​ការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ បាន​ក្រ​ញ៉ី​ខ្លួន ​ទើប​ខ្លួន​ទាញ​បាន​វែក​សម្លវាយ​ទៅ​លើ​នាង​និង​ចាប់​សក់​បោក​ក្បាល​នាង ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​ថែម​ទៀត បណ្ដាល​ឲ្យ​នាង​ដួល​សន្លប់​ស្ដូកស្ដឹង បាត់​មាត់​បាត់ ក​ឈឹង​លែង​ដឹងខ្លួន​រហូត ខណៈនោះ​ខ្លួន​បាន​កោសខ្យល់​ឲ្យ​នាង រហូត​ដល់​ព្រឹក​ឡើងថ្ងៃ​ទី​៦ ​មករា នាង​នៅ​តែ​មិនដឹង​ខ្លួន​ទៀត ទើប​ខ្លួន​ដឹក​នាង​ទៅ​កាន់ មន្ទី​ពហុ​ព្យាបាល​ចោម​ចៅ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ បាន​ប្រាប់​ថា ប្រពន្ធ​បាន​ស្លាប់​ហើយ​ ។

ជន​នោះ​​សារភាព​បន្ត​ទៀត​ថា ក្រោយមក​ខ្លួន​បាន​ដឹក​នាង​តាម​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ពោធិ៍​ចិន​តុង​ទៀត ធ្វើ​ជា​នាំ​ទៅ​សង្គ្រោះ​នៅ​ទីនោះ​ទៀត ដើម្បី​បង្វែងដាន​សមត្ថកិច្ច ហើយ​ពេល​ទៅ​ដល់​ក្រុម គ្រូពេទ្យ​បាន​ប្រាប់​ថា ប្រពន្ធ​របស់​ខ្លួន​ស្លាប់​ហើយ ខណៈនោះ​ខ្លួន​ប្រុង​ដឹក​សព​ចេញ ក៏​ត្រូវ​បាន​គ្រូពេទ្យ​ឃាត់ និង​រាយ​ការ​ណ៏​ប្រាប់​ឲ្យ​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល​។​

បន្ទាប់​មក​នគរបាល បាន​ទៅ​ដល់​ឲ្យ​ខ្លួន​បី​សាកសព នាង​ជា​ប្រពន្ធ​ចុះ​ពីលើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី នាំ​យក​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ចំណែក​ខ្លួន​ក៏​ត្រូវ​បាន​នគរបាល នាំ​ទៅ​សាកសួរ​និង​ឃាត់ខ្លួន​តែ​ម្ដង​ ។ ​