ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ជូ​ញ​ដូរ​-​ប្រើប្រាស់​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​បង្ក្រាប …

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ និង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ក្រុម​ទី​០៨ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លេ ទី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ដកហូត​បាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)២​កញ្ចប់​ធំ មាន​ទម្ងន់​១០,៥​ក្រាម​ទាំង​សំបក​, ទូរស័ព្ទ​ដៃ​២​គ្រឿង និង​សម្ភារ​វេច​ខ្ចប់ រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕