ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​ផ្អែក​សរសរ​ចំ​មុខតំណ​ខ្សែភ្លើង​ឆក់​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លា.ប់​ពេល​យក​ដល់​មន្ទីរពេទ្យ ដោយសារ​ឈរ​ផ្អែក​សរសរ​ប៉ះ​ចំ​តំណខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ …

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ពេល​យក​ដល់​មន្ទីរពេទ្យ ដោយសារ​ឈរ​ផ្អែក​សរសរ​ប៉ះ​ចំ​តំណខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៧ នៅផ្ទះ​ជន​រង​គ្រោះ​ដែល​ស្ថិត​នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អេ​ង ស៊ី​ឡា​ង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្ដាយ និង​ជា​សិស្ស​រៀន​នៅ​អនុ​វិទ្យាល័យ​ក្រគរ ។ នៅ​ល្ងាច​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​មិន​បានដឹង​ថា ខ្សែភ្លើង​នៅ​កន្លែង​សរសរ​ផ្ទះ​មានមុខ​តំណ​ទេ ហើយ​បាន​ដើរទៅ​ផ្អែក​យ៉ាង​ពេញទំហឹង ខ​ណះ​នោះ​ក៏​ស្រាប់តែ​ឆ្លង​ចរន្ដ​ឆក់​តែ​ម្ដង ពេល​ដែល​ឆក់​ភ្លាម​ៗ​ក្រុម​គ្រួ​សារបាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ទើបតែ​យក​ទៅ​ដល់​ក៏​ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​ត្រួតពិនិត្យ​សាកសព​បង្ហាញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ករណី​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន ។ នេះ​ជា​មេរៀន​មួយ​ដល់​គ្រួសារ​ដទៃ​ទៀត​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ត​ខ្សែភ្លើង​រញ៉េរញ៉ៃ​ក្នុងផ្ទះ ព្រោះ​វា​អាច​ឆ្លង​ចរន្ដ​បណ្ដាល​ឲ្យ​ឆក់​ស្លាប់ ឬ​អាច​ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​ឆេះ​ផ្ទះសម្បែង​ជាយថាហេតុ ៕