ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​មែនប្តីនេះ!​ ធ្លាយការពិត ក្រោយមន្ទីរ​ពេទ្យបង្អែកពោធិចិនតុងអត់​​ទទួល​​មើលនាង​ …

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​នៅ​វេលាម៉ោងថ្ងៃត្រង់ ទី០៦ មករា នេះ ស្ថិត​នៅ​មុខ​មន្ទីរ​ពេទ្យ​បង្អែក​​ពោធិ៍​ចិន​​តុង ក្នុងភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ប្តី​​​បាន​​ដឹក​ប្រពន្ធ​​​​តាម​ម៉ូតូ​កង់​​៣ ដើម្បី​​​សង្គ្រោះ តែ​ត្រូវ​ខាង​​គ្រូពេទ្យ​ប្រាប់​មិន​ឱ្យ​លើក​ចេញពី​ក្នុង​ម៉ូតូ​កង់​​៣​នោះ​​ទេ ដោយហេតុ​បាន​ពិនិត្យ និង​ប្រទះ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​នៅ​វេលាម៉ោងថ្ងៃត្រង់ ទី០៦ មករា នេះ ស្ថិត​នៅ​មុខ​មន្ទីរ​ពេទ្យ​បង្អែក​​ពោធិ៍​ចិន​​តុង ក្នុងភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ប្តី​​​បាន​​ដឹក​ប្រពន្ធ​​​​តាម​ម៉ូតូ​កង់​​៣ ដើម្បី​​​សង្គ្រោះ តែ​ត្រូវ​ខាង​​គ្រូពេទ្យ​ប្រាប់​មិន​ឱ្យ​លើក​ចេញពី​ក្នុង​ម៉ូតូ​កង់​​៣​នោះ​​ទេ ដោយហេតុ​បាន​ពិនិត្យ និង​ប្រទះ​ឃើញ​​ថា ការ​ពិត​នាង​​បាន​ដាច់ខ្យល់​ស្លាប់​​បាត់​ទៅ​ហើយ​ ។

អ្វី​ដែល​​​កត់សម្គាល់​នោះ នៅ​លើ​ដងខ្លួននារីរងគ្រោះ​ ជាពិសេសត្រង់ក្បាល​​ ត្រូវ​​គេ​ប្រទះ​ឃើញ​​ពោរពេញ​ទៅ​ដោយ​ស្នាម​របួស​ ដែល​ទើប​វាយ​ដំ​​នាង​ ធ្វើ​ឱ្យ​អ្នក​ដែល​ចោមរោម​មើល​ឆ្ងល់សួរនាំ​បុរស​ជា​ប្តីនោះ​ ហើយ​ដំណឹង​នេះ​ ក៏​បានដឹង​ដល់​ខាង​កម្លាំង​សមត្ថ​កិច្ច​​ចុះ​ទៅ​សាកសួរ​ដែរ ពាក់ព័ន្ធ​​ពី​ការ​​ស្លាប់​របស់នាង និង​​​ស្លាកស្នាម​ជា​ច្រើន​​នៅ​លើ​ខ្លួន​​​ប្រពន្ធនេះ ។

បន្ទាប់​មក ករណី​នេះ​ត្រូវ​បាន​សង្ស័យច្រើន បុរស​ជា​ប្តី​នោះ​ក៏​ត្រូវសមត្ថកិច្ច​​យក​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ហើយ​បាន​ស្គាល់​ឈ្មោះ​សន អឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​​ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ រីឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​​ខេន ស្រី​ខួច អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ប្រាសាទ ស្រុក​ភ្នំ​ស​ន្ទុ​ក ខេត្តកំពង់ធំ ពួក​គេ​មានកូន​៣​នាក់ ក្នុង​នោះ​ប្រុស​២ ។

បើ​តាម​​ការ​ឆ្លើយរបស់​​​បុរស​ជា​ប្តី​នោះ​​ថា ខ្លួន​​បាន​វាយ​ប្រពន្ធ​​កាល​ពី​​យប់ ខណៈ​​មាន​ជម្លោះ​ ព្រោះ​ខ្លួន​និង​ប្រពន្ធ​ស្រវឹងស្រា​ដូច​គ្នា ។ នៅ​យប់​ដដែល​នោះ ប្រពន្ធ​ខ្លួន​​បាន​​សន្លប់ ក៏​ត្រូវ​ខ្លួន​ជួយ​កោសខ្យល់​ឱ្យ​​​ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មករា នេះ ខ្លួន​ឃើញ​ប្រពន្ធ​នៅ​តែ​មិន​ស្រួល ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ តែ​គេ​មិន​ទទួល ទើប​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង​តែ​ម្តង ។