ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ឱជីវិត! កូន៤ឆ្នាំយំតាម​​ឪពុក ជាអកុសល​មិនអាចវិលត្រឡប់វិញទាំង​២

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ដូច​ការ​សន្និដ្ឋាន​របស់​នគរបាល​ក៏​ដូច​ប្រជាពលរដ្ឋ​ថា ការ​បាត់​ខ្លួន​បុរស​ជា​អ្នកនេសាទ​និង​កូនប្រុស​អាយុ​៤​ឆ្នាំ់ ពិតជា​ត្រូវ​លង់ទឹក​ទន្លេ​ស្លា.ប់ ព្រោះ​ក្រោយ​ការ​បាត់​ខ្លួន​គឺ​អ្នក​ភូមិ​និង​នគរបាល​បាន​ដើរ​រក​គ្រប់​ច្រកល្ហក​ទាំង​នៅ​លើគោក​និង​លើ​កោះ​មិន​ប្រទះ​ឃើញ ហើយ​ជា​ចុង​ក្រោយ​ក៏​ឃើញ​សព​អណ្តែត​ទឹកជា​បន្តបន្ទាប់ ។

ខេត្តក្រចេះ ៖ ដូច​ការ​សន្និដ្ឋាន​របស់​នគរបាល​ក៏​ដូច​ប្រជាពលរដ្ឋ​ថា ការ​បាត់​ខ្លួន​បុរស​ជា​អ្នកនេសាទ​និង​កូនប្រុស​អាយុ​៤​ឆ្នាំ់ ពិតជា​ត្រូវ​លង់ទឹក​ទន្លេ​ស្លាប់ ព្រោះ​ក្រោយ​ការ​បាត់​ខ្លួន ​គឺ​អ្នក​ភូមិ​និង​នគរបាល​បាន​ដើរ​រក​គ្រប់​ច្រកល្ហក​ទាំង​នៅ​លើគោក​និង​លើ​កោះ​មិន​ប្រទះ​ឃើញ ហើយ​ជា​ចុង​ក្រោយ ​ក៏​ឃើញ​សព​អណ្តែត​ទឹកជា​បន្តបន្ទាប់ ។

នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា សព​បុរស​ជា​ឪពុក​ឈ្មោះ ណុ​យ សុ​ផា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមករា ចំណែក​សព​កូនប្រុស​អាយុ​៤​ឆ្នាំ  ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​មុន​នេះ​២​ថ្ងៃ ។

អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​២​នាក់​ឪពុក​-​កូន បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែមករា និង​បង្ក​ឲ្យ​មានការ​ភា្ញ​ក់​ផ្អើល​ដល់​អ្នក​ភូមិ​ក៏​ដូច​ជា​នគរបាល ក្រោយ​ពី​បុរស​រូប​នេះ​នាំ​កូនប្រុស​តូច​ម្នាក់​ទៅ​សា​មង​នៅ​កន្ទុយ​កោះ  ហើយ​ក៏​បាត់​ដំណឹង​ឃើញ​តែ​ទូក​អណ្តែត​ទឹក ។

លោក​អធិការរង​បញ្ជាក់​ថា ក្រោយ​ការ​បាត់​ខ្លួន​អ្នក​ទាំង​២​នាក់ នគរបាល​ក៏​ដូច​ជា​អ្នក​ភូមិ​បាន​សន្និដ្ឋាន​ថា ពួក​គេ​អាច​ជួប​ហេតុ ការណ៍​លង់ទឹក​ទន្លេ​ស្លាប់​ដោយ​ប្រការ​ណាមួយ ព្រោះ​នៅ​គ្រប់​ច្រកល្ហក ទាំង​នៅ​លើ​កោះ​និង​នៅ​លើគោក ត្រូវ​បាន​រុករក​អស់ហើយ​តែ​មិន​ន​ប្រទះ​ឃើញ ។ ចំពោះ​មូលហេតុ​នៃ​ការ​លង់ទឹក​ស្លាប់ ក៏​ត្រូវ​បាន​សន្និដ្ឋាន​ថា ទំនង​កូន​តូច​ធ្លាក់ទឹក ហើយ​បុរស​ជា​ឪពុក​បាន​ចុះ​ទៅ​តាម​ក៏​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​ពីរ​នាក់ ព្រោះ​តំបន់​កន្ទុយ​កោះ​ ដែល​ពួក​គេ​ទៅ​ធ្វើ​នេសាទ​នោះសន្ធឹក​ទឹកទន្លេ​ហូរ​ខ្លាំង ​និង​មាន​វិសាលភាព​ល្វឹង​ល្វើយ ។

បើ​តាម​អ្នក​ភូមិ​និយាយ​ថា មូលហេតុ​ដែល​បុរស​រូប​នេះ​ចេញ​ទៅ​នេសាទ​នៅ​វេលា​ទៀប​ភ្លឺ និង​យក​កូន​តូច​ទៅ​ជាមួយ​រហូត​ជួប​គ្រោះ​អកុសល​បែប​នេះ ក៏​ដោយសារ​តែ​កូន​យំ​តាម ។  ​បុរស​រង​គ្រោះ​រស់នៅ​តែ​២​នាក់​ឪពុក​និង​កូន​នេះ​ប៉ុណ្ណោះ ដោយ​ប្រកប​របរ​នេសាទ​ចិញ្ចឹម​ឆ្នាំង​ ព្រោះ​ប្រពន្ធ​ទៅ​ធ្វើ​ការងារ​នៅ​កាស៊ីណូ ឯ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

យ៉ាងណា​ក៏​ដោយ ក្រោយ​ការ​បាត់​ខ្លួន​បុរសអ្នកនេសាទ​២​នាក់​ឪពុក​-​កូន​នេះ លោក​ឧត្តម​សេនី​យ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត បានចាត់​ឲ្យ​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​បន្ត​ការ​រុករក​ឲ្យ​អស់​លទ្ធភាព និង​ផ្តល់​នូវ​អំណោយ​មួយចំនួន​និង​ប្រាក់​ជាង​១​លាន​រៀល​ដល់​ក្រុម​គ្រួសារសាច់ញាតិ​បុរស​រង​គ្រោះ​ផង​ដែរ ៕