ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​សិង្ហ​បុរី​កើនឡើង​ជាង​1%​ក្នុង​ត្រីមាស​ទី​4 ឆ្នាំ​2016

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ សេដ្ឋកិច្ច​សិង្ហ​បុរី​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៦ បាន​លូតលាស់​លើស​ពី​ការ​រំពឹង​ទុក គឺ​ដល់​ទៅ​១,៨%​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម (MTI) បានឱ្យ​ដឹង ។

ប្រទេស​សិង្ហ​បុរី ៖ សេដ្ឋកិច្ច​សិង្ហ​បុរី​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៦ បាន​លូតលាស់​លើស​ពី​ការ​រំពឹង​ទុក គឺ​ដល់​ទៅ​១,៨%​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម (MTI) បានឱ្យ​ដឹង ។

ទន្ទឹម​នឹង​កំណើន​លូតលាស់​នៃ​សេដ្ឋកិច្ច​លើស​ពី​ការ​រំពឹង​ទុក​របស់ MTI ត្រឹមតែ​១,០-១,៥% តាម​ការ​ស្ទង់​មតិ​របស់​អ្នកវិភាគ​មក​ពី​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ព្យាករ​ថា តួលេខ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​នេះ នឹង​កើនឡើង​ត្រឹម​០,៣%​ប៉ុណ្ណោះ​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​មក ខណៈ​នៅ​ត្រីមាស​ទី​៣ ស្មើនឹង​១,២% ។

នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី Lee Hsien Loong បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​ថា ៖ « តួលេខ​នៃ​ការ​រីក​លូតលាស់​នេះ គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ចជាតិ » ។

លោកនាយក​រដ្ឋមន្ត្រី​បន្ត​ថា រដ្ឋាភិបាល​កំពុង​តែ​តាមដាន​យ៉ាង​ដិត​ដល់​ពី​ទីផ្សារ​ការងារ​បន្ទាប់​ពី​មាន​សញ្ញា​ធ្លាក់​ចុះ ។ ការ​ដក​ចេញ​នូវ​បុគ្គលិក​ក្នុង​រយៈពេល​ដំបូង​នៃ​ឆ្នាំ​២០១៦ ស្មើនឹង​៩.៥១០​នាក់ ដែល​ចាត់​ទុក​ថា ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​ស្មើនឹង​២,១% នៅ​ក្នុង​ត្រីមាស​ទី​៣ ។

« ខណៈ​ទីផ្សារ​ការងារ​ធ្លាក់​ចុះ អត្រា​គ្មាន​ការងារ​ធ្វើ​ក៏​ជួបនឹង​បញ្ហា​ផង​ដែរ ហើយ​យើង​អាច​បង្កើត​ការងារ​ថ្មី ។ ខ្ញុំ​ដឹង​ថា បុគ្គលិក និង​កម្លាំង​ពលកម្ម​នៅ​តែ​មានការ​បារម្ភ​ពី​បញ្ហា​នេះ ប៉ុន្តែ​សូម​ឱ្យ​មាន​ទំនុកចិត្ត​ថា រដ្ឋាភិបាល​នឹង​តាមដាន​យ៉ាង​ដិត​ដល់ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​មេដឹកនាំ​សិង្ហ​បុរី ។

តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​សេដ្ឋវិទូ​ពី​ធនាគារកណ្តាល​សិង្ហ​បុរី បាន​ទម្លាក់​ការ​ព្យាករ​នៃ GDP ក្នុងឆ្នាំនេះ​នៅ​ត្រឹម​១,៤%​ប៉ុណ្ណោះ ហើយ​រំពឹង​ថា សេដ្ឋកិច្ច​នឹង​រីក​លូតលាស់​ដល់​១,៥% ក្នុង​ឆ្នាំ​២០១៧ ។

តាម​ទិន្នន័យ​ចង្អុលបង្ហាញ​ថា ផ្នែក​ផលិតកម្ម​មាន​កំណើន​៦,៥%​ក្នុង​មួយ​ឆ្នាំ នៅ​ត្រីមាស​ទី​៤ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ដែល​ចាត់​ទុក​ថា​ល្អ​ជាង​ត្រីមាស​ទី​៣ ដែល​លូតលាស់​ត្រឹម​១,៧%​។ កំណើន​នៃ​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក ជីវ​វេជ្ជសាស្ត្រ ការ​ដឹក​ជញ្ជូន និង​ការ​ផលិត​ទូទៅ នៅ​តែ​មានការ​ចុះហត្ថលេខា​ជា​បន្តបន្ទាប់ ។ បើ​ធៀប​ពី​ត្រីមាស​មួយ​ទៅ​ត្រីមាស​មួយ ផ្នែក​ផលិត​មាន​កំណើន​១៤,៦% ។

ចំណែក​ការ​លូតលាស់​ក្នុង​ផ្នែក​សេវាកម្ម ស្មើនឹង​០,៦%​ក្នុង​ត្រីមាស​ទី​៤ ពី​កំណើន​០,៣%​ក្នុង​ត្រីមាស​មុន ដោយសារ​តែ​កំណើន​នៃ​សេវា​ផ្សេង​ៗ​ដូច​ជា ការ​ដឹក​ជញ្ជូន និង​ការ​ប្រមូល​ទុក ។ បើ​ធៀប​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស សេវាកម្ម​មាន​កំណើន​ខ្ពស់​រហូត​ដល់​៩,៤% ដែល​ផ្ទុយ​គ្នា​នឹង​តួលេខ​ក្នុង​ត្រីមាស​ទី​៣ ត្រឹមតែ​០,៤%​ប៉ុណ្ណោះ ៕