កំណាព្យ (ខូចទើបប្រច័ណ្ឌ) បទពាក្យ7 ដោយ ព្រុំ គឹមជឿន


– បើ​ស្នេហ៍​ត្រូវ​មានការ​ជឿជាក់ បើ​ចិត្ដ​ស្ទើរ​ស្ទាក់​កុំ​ស្រឡាញ់
ដេញដោល​ច្រើន​ពេក​នាំ​ឱ្យ​ខ្នា​ញ់ មួយ​រយ​ស្រឡាញ់​ក៏​ប្រែ​ស្អប់ ។
– មួយ​ថ្ងៃ​ទូរស័ព្ទ​រាប់​សិប​ដង នាំ​ចិត្ដ​មួរ​ហ្មង​សែន​ធុញថប់
ធ្វើ​អ្វី​ក៏​ត្រូវ​ប្រាប់​មួយ​ចប់ ម្ង៉ៃ​ៗ​ចង់​ឡប់​ព្រោះ​ប្រច័ណ្ឌ ។
– ប្រុស​មក​លេង​ផ្ទះ​ក៏​មិន​បាន ទោះ​ញាតិសណ្ដាន​ក៏​ប្រកាន់
មិនដឹង​ទុក​ស្នេហ៍​ជា​សំខាន់ ឬ​ក៏​ប្រច័ណ្ឌ​សំខាន់​ជាង?
– រួច​តាំង​អួត​ថា​ព្រោះ​ស្រឡាញ់ ហួងហែង​គ្នាន់​ខ្នា​ញ់​ជា​រៀង​ៗ
ដល់​ដឹង​ការ​ពិត​ចិត្ដ​មិន​ទៀង មិន​ស្មោះ​លំអៀង​ទៅ​មាន​ថ្មី ។
– ខ្លួន​ខូច​មាន​ល្បិច​មាន​កិច្ចកល តាំង​កើត​ចិត្ដ​ខ្វល់​ប្រច័ណ្ឌ​ស្រី
ស្មានថា​គេ​ដូច​ខ្លួន​នោះ​អី រក​លេស​បំភ្លៃ​បិទ​តម្រុយ ។
– មិន​ខុស​ពី​គោ​ដំបៅ​ខ្នង ឃើញ​ក្អែក​ហើរ​ឆ្លង​បក់កន្ទុយ
ខ្លាច​ក្អែក​ចឹក​ចំ​ដំបៅ​ស្អុយ មិន​ហ៊ាន​ប្រថុយ​ការពារ​មុន ។
– បើ​មិន​“​ស៊ី​លៀស​រអៀសខ្លួន​“ ម្លេះ​មិន​រុក​គួ​ន​ដល់​ប្រពន្ធ
គិត​ថា​ល្បិច​ខ្លួន​អាច​កែកុន នៅ​តែ​ស៊យ​ស៊ុន​គេ​ចាប់​បាន ។

ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ