ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្រាប់​ពី​មូលហេតុ​ដែល​សិក្ខាកាម​លោតឆត្រ​យោង​៩១១​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច សិក្ខាកាម​ជំនាញ​ឆត្រយោង​៩១១​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ខណៈ​លោត​ពីលើ​យន្តហោះ​មក​ជួប​បញ្ហា​ …

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច សិក្ខាកាម​ជំនាញ​ឆត្រយោង​៩១១​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ខណៈ​លោត​ពីលើ​យន្តហោះ​មក​ជួប​បញ្ហា​បច្ចេកទេស ។ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ក្តាន់​រយ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន តែ​ខាង​អង្គភាព​មិន​អនុញ្ញាត​ឲ្យ​ថតរូប និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​ឡើយ គឺ​បាន​ដឹក​សព​ចេញពី​ទីលាន​យ៉ាង​ប្រញាប់ប្រញាល់​បំផុត ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​ការ​លោត​ឆត្រ​ពី​ចំងាយ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​លោត​គេ​ឃើញ​សិក្ខាកាម​ទាំងអស់​បាន​ដើរ​ឡើង​លើ​ឧទ្ធម្ភាគចក្រ​ទាំង​ទឹកមុខ​រីករាយ និង​ស្វាហាប់​បំផុត ។ បន្ទាប់​មក​យន្តហោះ​បាន​ហោះ​ឡើង​ទៅ​លើ​អាកាស​យ៉ាង​ខ្ពស់ត្រដែត ហើយ​ក្រុម show លើក​ទី​១​បាន​លោត​ចុះ​មក​មាន​គ្នា​ប្រមាណ​៤-៥​នាក់ ប៉ុន្តែ​ឃើញ​ឆត្រ​ផ្សេង​ៗ​ទៀត​បាន​គ្រលាស់​ទាំងអស់ ដោយឡែក​តែ​ឆត្រ​១​ក្នុង show ជាមួយ​គ្នា​មិន​បាន​គ្រលាស់​នោះ​ទេ បណ្តាល​ឲ្យ​សិក្ខាកាម​ម្នាក់​នោះ​ធ្លាក់​មក​ដល់​ដី​ស្លាប់​ភ្លាម​មួយ​រំពេច ។

រហូត​មក​ដល់​ពេល​នេះ «​កោះសន្តិភាព​»​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់ នៃ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​បាន​នៅឡើយ​ទេ ថា​តើ​ពិតជា​មាន​ករណី​បែប​នេះ​កើតឡើង​លើ​សិក្ខាកាម​របស់​ខ្លួន​ពិត ឬ​យ៉ាងណា?

ដោយឡែក​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ដែល​យាម​ការពារ​គោលដៅ​កន្លែង​លោត​បាន​ប្រាប់​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន តែ​ខាង​អង្គភាព​៩១១​មិន​អនុញ្ញាត​ឲ្យ​ថតរូប និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​ឡើយ គឺ​បាន​ដឹក​សព​ចេញពី​ទីលាន​យ៉ាង​ប្រញាប់ប្រញាល់​បំផុត ។

ប្រជាពលរដ្ឋ ក៏​ដូច​ជា​មហាជន​ដែល​ដឹង​រឿង និង​ឃើញ​ហេតុការណ៍ បាន​សម្តែង​នូវ​ការ​ចូលរួម​សោកស្តាយ​ដល់​ក្រុម​គ្រួសារ​សព​ជា​ខ្លាំង ។ ក្នុង​នោះ​ក៏​មានការ​លើក​ឡើង​ថា មុន​ឈាន​មក​ដល់​ឲ្យ​សិក្ខាកាម​លោត គួរ​ណាស់​មេបញ្ជាការ​ដែល​ជា​អ្នកគ្រប់គ្រង​អង្គភាព​៩១១​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​ឆត្រ​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​បំពាក់​ឲ្យ​សិក្ខាកាម​លោត ចៀសវាង​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ​នៅ​វគ្គ​ក្រោយ​ៗ​ទៀត ។

មានការ​លើក​ឡើង​ថា ជា​ការ​កត់សំគាល់​គ្រប់​វគ្គ​ទាំងអស់ ខាង​ជំនាញ​ឆត្រយោង​នេះ​តែងតែមាន​អ្នក​ស្លាប់​ដោយ​បច្ចេកទេស​ឆត្រ​មិន​គ្រលាស់​នេះ​សឹងតែ​គ្រប់​វគ្គ​នា​ពេល​កន្លង​មក ដែល​ប្រការ​នេះ​មជ្ឈដ្ឋាន​មហាជន​បាន​លើក​ឡើង​តាម​បែប​ជំនឿ​អរូបី​ថា ជា​ជើងកប​ប្រចាំ​អង្គភាព​ព​មួយ​នេះ​ដែល​តែងតែ​ចាំ​ឆក់​យកអាយុ​ជីវិត​របស់​ពល និង​នាយទាហាន​ក្នុង​អង្គភាព​នេះ​គ្រប់​ៗ​វគ្គ ៕