ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​5​ប្រភេទ​ដែល​ជួយ​ឱ្យ​អ្នក​ឈប់​ជក់បារី

7 ឆ្នាំ មុន

ការ​ជក់បារី​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក និង​ជំងឺ​សរសៃឈាម​បេះដូង ។ នៅ​ពេល​ដែល​អ្នក​ជក់បារី អ្នក​នឹង​នាំ​យកសារជាតិ​នីកូទីន​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​។ ដោយសារ​សារធាតុ​នីកូទីន​ធ្វើ​ឲ្យ​អ្នក​ញៀន​ខ្លាំង

ការ​ជក់បារី​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក និង​ជំងឺ​សរសៃឈាម​បេះដូង ។ នៅ​ពេល​ដែល​អ្នក​ជក់បារី អ្នក​នឹង​នាំ​យកសារជាតិ​នីកូទីន​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​។ ដោយសារ​សារធាតុ​នីកូទីន​ធ្វើ​ឲ្យ​អ្នក​ញៀន​ខ្លាំង ការ​ឈប់​ជក់បារី​ក្លាយជា​រឿង​លំបាក​ខ្លាំង​ណាស់ ហើយ​អ្នក​នៅ​តែ​ចង់​ជក់​វា​ថែម​ទៀត​។ ការ​ជក់បារី​នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​នៅ​ក្នុង​ខួរក្បាល និង​រាង​កាយ​របស់​អ្នក តែ​មាន​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឱ្យ​យកឈ្នះ​ការ​ញៀន​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព ។

១-​ទឹកដោះគោ ៖ នៅ​ពេល​ណា​ដែល​អ្នក​ចង់​ជក់បារី ការ​ទទួលទាន​ទឹកដោះ​គោមួយ​កែវ​អាចផ្តល់​ផលប្រយោជន៍​ដល់​អ្នក ។ ពេល​ដែល​ទឹកដោះ​គោ​លាយ​ជាមួយនឹង​ជាតិពុល​ដែល​មាន​វត្ត​មាននៅ​ក្នុង​បារី វា​នឹង​បន្សល់​រសជាតិ​មិនល្អ​ក្នុង​មាត់​របស់​អ្នក​ដែល​អាច​ការពារ​អ្នក​ពី​ការ​ជក់បារី​។

២-​អំបិល ៖ ការ​លិទ្ធ​អំបិល​បន្តិច​អាច​ជួយ​ទប់ស្កាត់​ការ​ញៀន​បារី​បាន ។ អំបិល​មាន​លក្ខណសម្បត្តិ​ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត ដែល​អាច​ទប់ស្កាត់​អារម្មណ៍​រសាប់រសល់​ក្រោយ​ពេល​អ្នក​ឈប់​ជក់បារី ។

៣-​យិ​ន​ស៊ិ​ន ៖ ជាតិ​នីកូទីន​ក្នុង​បារី​រំញោច​ការ​បញ្ចេញ​អ័រម៉ូន dopamine ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​អ្នកមាន​ភាព​សប្បាយ​នៅ​ក្នុង​ខួរក្បាល​។ យិ​ន​ស៊ិ​ន​ការពារ​ការ​បញ្ចេញ​សារធាតុ dopamine បណ្ដាល​មក​ពី​ជាតិ​នីកូទីន​។ វា​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​ហែ​វ​ហត់ នៅ​ពេល​អ្នក​ព្យាយាម​ឈប់​ជក់បារី​។ អ្នក​អាច​បន្ថែម​ម្សៅ​យិ​ន​ស៊ិ​ន​មួយ​ស្លាបព្រា​បាយ​ទៅ​ក្នុង​ទឹកដោះគោ និង​ទទួលទាន​វា​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៤-​អាហារ​ដែល​មាន​វីតាមីន C ៖ ការ​ជក់បារី​ធ្វើ​ឱ្យ​រាង​កាយ​របស់​យើង​ខ្វះ​វីតាមីន C ។ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​វីតាមីន C ដូច​ជា ផ្លែក្រូច ត្របែក​ជាដើម​អាច​បំពេញ​វីតាមីន C ដល់​រាង​កាយ​របស់​អ្នក​វិញ និង​អាច​ជួយ​កាត់​បន្ថយ​ការ​ញៀន​បារី​បាន ។

៥-​បន្លែ ៖ បន្លែ​ដូច​ជា​ស្ពៃ celery ផ្លែ​ត្រប់  ការ៉ុត ខ្ញី ប្រូ​ខូ​លី ផ្តា​ស្ពៃ និង​ត្រសក់​គួរតែ​បរិភោគ​មុន​ពេល​ជក់បារី ។ ដូច​ទឹកដោះគោ​ដែរ ពួក​វា​បន្សល់​រសជាតិ​ល្វីង​ក្នុង​មាត់​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ជក់បារី ។ អាហារ​ទាំងនេះ​ក៏​ជួយ​កាត់​បន្ថយ​ការ​ញៀន​នឹង​សារជាតិ​នីកូទីន​ផង​ដែរ ៕