ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​៉​ល​ប្រឈម​ជំងឺ​ថ្លង់

7 ឆ្នាំ មុន

ស្ត្រី​ដែល​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ឬ​ថ្នាំ ibuprofen ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​បំផ្លាញ​ការ​ស្តាប់​របស់​ពួក​គេ​ជា​រៀង​រហូត ។

ការ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​ពីរ​គ្រាប់​ក្នុង​មួ​យស​ប្តា​ហ៍​សម្រាប់​រយៈពេល​ច្រើន​ជាង​ប្រាំមួយ​ឆ្នាំ​មាន​ទំនាក់ទំនង​ជាមួយ

ស្ត្រី​ដែល​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ឬ​ថ្នាំ ibuprofen ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​បំផ្លាញ​ការ​ស្តាប់​របស់​ពួក​គេ​ជា​រៀង​រហូត ។

ការ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​ពីរ​គ្រាប់​ក្នុង​មួ​យស​ប្តា​ហ៍​សម្រាប់​រយៈពេល​ច្រើន​ជាង​ប្រាំមួយ​ឆ្នាំ​មាន​ទំនាក់ទំនង​ជាមួយនឹង​ជំងឺ​ថ្លង់​យ៉ាង​ខ្លាំង ដោយ​ថ្នាំ​នេះ​ត្រូវ​បាន​គេ​គិត​ថា នឹង​ទៅ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ឈាម​នៅ​នឹង​ត្រចៀក​ផ្នែក​ខាងក្នុង និង​ធ្វើ​ឲ្យ​វា​ប្រឈម​នឹង​ការ​បំផ្លាញ​ការ​ឮ​សំឡេង ។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី 20 នាក់​អាច​នឹង​ថ្លង់​ដោយ​ផ្នែក​តាម​រយៈ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ នេះ​បើ​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ ។

ការ​រក​ឃើញ​នេះ​មាន​ភាព​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ស្រាវជ្រាវ​លើ​បុរស ដោយ​បង្ហាញ​ថា ស្ត្រី​វ័យ​កណ្តាល​ដែល​ជា​ទូទៅ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល និង​ថ្នាំ ibuprofen ដើម្បី​បំបាត់​ការ​ឈឺក្បាល និង​ឈឺចង្កេះ​គួរតែ​ពិចារណា​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​ទាំងនេះ ។

អ្នកនិពន្ធ​ជាន់ខ្ពស់​លោក​វេជ្ជបណ្ឌិត Gary Curhan មក​ពី​មន្ទីរពេទ្យ Brigham និង​ស្ត្រី​នៅ​អា​មេ​រិ​កបាន​ថ្លែង​ថា​៖ «​ការ​ថ្លង់​គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់ ហើយ​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គុណភាព​នៃ​ជីវិត​»​។

ការ​សិក្សា​របស់​អា​មេ​រិ​កបាន​រក​ឃើញ​ថា ស្ត្រី​ស្ទើរតែ​មួយ​នៅ​ក្នុង​ស្ត្រី​១២​នាក់​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​ពីរ​ថ្ងៃជា​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​ព្យាបាល​ការ​ឈឺ​ផ្សេង​ៗ​។ ពេល​ខ្លះ​ពួក​គេ​ប្រើ​ត្រឹមតែ​ពីរ​គ្រាប់​សម្រាប់​រយៈពេល​ពីរ​ថ្ងៃ ឬ​ប្រើប្រាស់​ច្រើន​ជាង​នេះ ។

ប៉ុន្តែ​ការ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ថ្នាំ ibuprofen និង​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិន មែន​ជា​ស្តេ​រ៉ូ​អុ​ី​ត ជា​ញឹកញាប់​សម្រាប់​រយៈពេល​ច្រើន​ជាង​ប្រាំមួយ​ឆ្នាំ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ថ្លង់​ប្រាំបួន​ភាគរយ ។ វា​ត្រូវ​បាន​គេ​រក​ឃើញ ដោយ​ធ្វើការ​ពិនិត្យ​មើល​ស្ត្រី​ចំនួន​55.850​នាក់​ពី​អាយុ​44​ទៅ​69​ឆ្នាំ​។ ជិត​ពាក់កណ្ដាល​នៃ​ចំនួន​ស្ត្រី​ទាំងអស់​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​បញ្ហា​ក្នុង​ការ​ស្តាប់ ។

ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា វា​អាច​បង្ក​ឡើង​ដោយ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដែល​មនុស្ស​ភាគច្រើន​គិត​ថា​ជា​ការ​លេប​បន្តិចបន្តួច ប៉ុន្តែ​ភស្តុ​តាង​បាន​បង្ហាញ​ថា វា​អាច​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​រន្ធ​ត្រចៀក​ខាងក្នុង ។

ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​ក៏​ត្រូវ​បាន​គេ​ជឿ​ផង​ដែរ​ថា ប្រើប្រាស់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ក្នុង​ត្រចៀក ធ្វើ​ឲ្យ​រន្ធ​ខាងក្នុង​ត្រចៀក​ងាយ​នឹង​រង​ការ​ខូចខាត​ដែល​បណ្តាល​មក​សំឡេង ។ ថ្នាំ​បំបាត់​ការ​ឈឺចាប់​នេះ​បំផ្លាញ​រោម​តូច​ៗ​ដែល​មាន​ក្នុង​ត្រចៀក ដែល​ជួយ​ឱ្យ​យើង​អាច​ឮ និង​មាន​ទំនាក់ទំនង​នៃ​ការ​កើត​ជំងឺ​ថ្លង់​ចំពោះ​ស្ត្រី​វ័យក្មេង និង​វ័យ​ចំណាស់ ៕