ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! ម៉ូតូ​បុក​ម៉ូតូ​របួស​រដូករណែល​ពេញ​ផ្លូវ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​២​គ្រឿង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​៥​នាក់​ដេក​រដូករ​ណែ​ក​ពេញ​ផ្លូវ​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​…

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​២​គ្រឿង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​៥​នាក់​ដេក​រដូករ​ណែ​ក​ពេញ​ផ្លូវ​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែ​កម​រា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៨-២៩ ស្ថិត​ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

យោង​តាម​របាយការណ៍​របស់​លោក​វរៈសេនីយ៍ត្រី ព្រំ សំណាង អធិការរង ទទួល​ផែន​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភាគី​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-2343 បើកបរ​ដោយ​ឈ្មោះ ចាម ថា​រះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ម្នាក់​ទៀត​ឈ្មោះ លី​ន​ភេទ​ប្រុស មិនដឹង​អាយុ​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ជាមួយ​គ្នា បាន​បើកបរ​ក្នុង​ទិស​ដៅ​អ្នក​លឿង​-​ភ្នំពេញ ពេល​មក​ដល់​ចំណុច​ខាងលើ​ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ស៊ុ​យ​ស៊ូ​គី​ឡេ​ត ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1DD-4762 បើកបរ​ដោយ​ឈ្មោះ វី​រៈ​បុត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ជិះ​ឌុ​ប​គ្នា​២​នាក់ ម្នាក់​ឈ្មោះ ឌុ​ក រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ ជន វិច្ឆិកា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​៣​មាន​ទីលំនៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ជាមួយ​គ្នា បាន​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ដែល​បើក​ស្រប​ទិស​គ្នា​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ភាគី​ម៉ូតូ​ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​២​នាក់​នៅ​ខាងស្តាំ​ដៃ​ទាំង​កំរោល​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ទាំង​សងខាង ធ្ងន់​៣​នាក់ ស្រាល​២​នាក់ ដោយ​ឈ្មោះ​ចាម ថា​រៈ របួស​បាក់ជើង​ខាងឆ្វេង ចំណែក​ឈ្មោះ វី​រៈ​បុត្រ របួស​បាក់ជើង​ខាងស្តាំ បាក់ដៃ​ខាងស្តាំ និង​បែក​ប្រអប់ជើង​ខាងស្តាំ​និង​អ្នក​រួម​ដំណើរ​ឈ្មោះ ឌុ​ក រតនា រង​របួសធ្ងន់​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​រៀង​ៗ​ខ្លួន ។ ចំណែក​មធ្យោបាយ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរណ៍​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕