ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្តី​ខឹង​ប្រពន្ធ​ទទួល​បាន​សិទ្ធិ​ចិញ្ចឹម​កូន​ បា.ញ់​រះ​ចូល​ក្នុង​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​ស្លា.ប់​ទាំង​ប្រពន្ធ និង​កូន

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក ស៊ី​ដ​នី រ៉ា​មី​ស ដឺ​អា​រ៉ូ​ចូ អាយុ៤៦​ឆ្នាំ​ទើបតែ​លែងលះ​ប្រពន្ធ​នាង​អីុ​ស្មា​ឡា ហ្វ៊ី​លី​អេ អាយុ​៤១​ឆ្នាំ បាន​បា.ញ់ប្រហារ​ក្នុង​ពិធីជប់លៀង​មួយ​របស់​អតីត​ប្រពន្ធ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក ស៊ី​ដ​នី រ៉ា​មី​ស ដឺ​អា​រ៉ូ​ចូ អាយុ៤៦​ឆ្នាំ​ទើបតែ​លែងលះ​ប្រពន្ធ​នាង​អីុ​ស្មា​ឡា ហ្វ៊ី​លី​អេ អាយុ​៤១​ឆ្នាំ បាន​បាញ់ប្រហារ​ក្នុង​ពិធីជប់លៀង​មួយ​របស់​អតីត​ប្រពន្ធ ដើម្បី​សងសឹក​នាង​ដែល​ទទួល​បាន​សិទ្ធិ​ចិញ្ចឹម​កូន ។

នា​យប់​ថ្ងៃ​ទី​១ មក​រា ២០១៧​លោក​ស៊ី​ដ​នី បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​របស់​អតីត​ប្រពន្ធ និង​បាន​បាញ់​រះ​ទៅ​លើ​ក្រុម​មនុស្ស​នៅ​ក្នុង​ពិធីជប់លៀង​នៅ​ទីក្រុង Campinas ប្រទេស​ប្រេ​ស៊ី​ល បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ចំនួន​១២​នាក់ និង​របួស​១៥​នាក់ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់មាន​អតីត​ប្រពន្ធ និង​ចាវ វិក​ទ័​រ ជា​កូនប្រុស អាយុ​៨​ឆ្នាំ ផង​ដែរ ។

អ្នកស្រុក​ដែល​បានឮ​សំឡេង​គ្រាប់កាំភ្លើង បែរជា​គិត​ថា ជា​ការ​ផ្ទុះ​កាំជ្រួច​នៅ​ពេល​ឆ្លង​ឆ្នាំ​ថ្មី ប៉ុន្តែ​ក្រោយមក​ទើប​ពួក​គេ​ដឹង​ថា មិនមែន​ជា​សំឡេង​ផ្ទុះ​កាំជ្រួច​ទេ ខណៈ​មាន​មនុស្ស​មា្ន​ក់​រត់​ចេញ​សុំ​ការ​ជួយ​សង្គ្រោះ​បន្ទាន់ ។ អ្នក​ដែល​រត់លឿន​ចេញពី​កន្លែង​កើតហេតុ​បាន​ស្រែ​កថា «​ជួយ​ផង​ៗ!» ហើយ​អ្នក​ជិតខាង​បែរជា​សង្ស័យ​ថា ជា​ចោរ​ដែល​មាន​អាវុធ​ជាប់​តាម​ខ្លួន ទម្រាំ​តែ​ដឹង​ការណ៍​ពិត ។ បុរស​២​នាក់​គេច​ពួន​នៅ​ក្នុង​បន្ទប់​ទឹកបាន​រស់រាន​មានជីវិត ។

ខណៈ​ពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ត្រួតពិនិត្យ​ក្នុង​រថយន្ត​របស់​ជនល្មើស​រក​ឃើញ​កាស្សែត​មួយ ដែល​មាន​សំឡេង​បង្ហាញ​ពី​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​គេ​បាន​ប្រព្រឹត្ត ៕