ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដុមឆែប! ហោះសុខៗជ្រុះម៉ាស៊ីន

7 ឆ្នាំ មុន

វ៉េបសាយ DEFENSE NEWS ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​ក្នុង​ផ្ទៃ​កងទ័ព​អា​មេ​រិ​ក​សរសេរ​ថា ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​របស់​​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-52 បាន​ដាច់​ចេញពី​តួ​យន្តហោះ​ ពេល​កំពុង​ហោះ​ហ្វឹកហ្វឺន​ជា​ទម្លាប់​នៅ​ភាគ​ខាងជើង​សហរដ្ឋ​អា​មេ​រិ​ក ។

ពេល​កំពុង​ហោះហើរ​ជា​ទម្លាប់​ក្នុង​រដ្ឋ​ដា​កូតា​ខាងជើងយន្តហោះ B-52 នេះ​បាន​ខូច​ពីលើ​មូលដ្ឋាន​យោធា MINOT ហើយ​ម៉ាស៊ីន​មួយ​របស់​យន្តហោះ​នេះ​បាន​ដាច់​ចេញពី​តួ​ពេល​កំពុង​ហោះហើរ ។ ប្រភព​នេះ​បន្ត​ថា ទោះជា​ខូច​ម៉ាស៊ីន​បែប​នេះ​ក្តី​យន្តហោះ​ដែល​មាន​ទាហាន​៥​នាក់​ជិះ​ក្នុង​នោះ នៅ​តែ​អាច​ចុះ​ចត​បាន​ដោយ​ពុំ​មាន​បញ្ហា​នៅ​ជិត​មូលដ្ឋាន​យោធា​នេះ ព្រោះ​យន្តហោះ​យុទ្ធសាស្ត្រ​នោះ មាន​ម៉ាស៊ីន​ខ្លាំង​ប្រភេទ TF-33-P-9/103 ដល់​ទៅ​៨​ឯណោះ ។

យោង​តាម​កង​យោធា​ថា ឧទ្ធម្ភាគចក្រ​ស៊ើបការណ៍​មួយ​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ ហើយ​រក​ឃើញ​ដោយ​ឆាប់​នូវ​ម៉ាស៊ីន​ដែល​ជ្រុះ​ត្រង់​កន្លែង​មួយ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​ឦសាន​មូលដ្ឋាន​យោធា MINOT ។ទាក់ទិន​នឹង​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ សម្រាប់​ពេល​នេះ​កងទ័ព​នៅ​ពុំ​ទាន់​អាច​កំណត់​ច្បាស់​នៅឡើយ ។ កង​យោធា​គ្រាន់តែ​បញ្ជាក់ថា ក្នុង​យន្តហោះ​យុទ្ធសាស្ត្រ​នេះ​ពុំ​មាន​ផ្ទុក​អាវុធ​ឡើយ ពេល​ហោះហើរ​ហ្វឹកហ្វឺន ។

យន្តហោះ B-52 ផលិត​ជា​ខ្សែ​សង្វា​ក់​កាលពី​ឆ្នាំ​១៩៥២​មក​ម្ល៉េះ ។ កងទ័ព​អាមេរិ​ក​តែង​ប្រើ​វា​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​១៩៥៥​មក​ហើយ ពុំ​គ្រោង​បោះបង់​ចោល​ឡើយ​មុន​ឆ្នាំ​២០៤០ ជា​ពេល​ដែល​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ជំនាន់​ថ្មី B-21 ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ទូលំទូលាយ ៕