ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេបថ្នាំ​អាស្ពីរីន​ក្នុង​កម្រិត​ទាប​ជួយ​ឱ្យ​អាយុ​វែង

7 ឆ្នាំ មុន

ជនជាតិ​អា​មេ​រិ​ក​វ័យ​ចំណាស់​ដែល​បាន​លេបថ្នាំ​អាស្ពីរីន​ក្នុង​កម្រិត​ទាប​រៀងរាល់ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​លោត​ញាប់ ឬ​ជំងឺមហារីក និង​ជួយ​ឱ្យ​មាន​អាយុ​វែង នេះ​បើ​យោង​តាម​ការ​សិក្សា

ជនជាតិ​អា​មេ​រិ​ក​វ័យ​ចំណាស់​ដែល​បាន​លេបថ្នាំ​អាស្ពីរីន​ក្នុង​កម្រិត​ទាប​រៀងរាល់ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​លោត​ញាប់ ឬ​ជំងឺមហារីក និង​ជួយ​ឱ្យ​មាន​អាយុ​វែង នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ថ្នាំ​នេះ​ទៀងទាត់​អាច​បង្កើន​អាយុជីវិត និង​សង្គ្រោះ​ជីវិត​មនុស្ស​រាប់រយ​រាប់​ពាន់​នាក់​នៃ​អ្នកជំងឺ​ដែល​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​នេះ ។

ការ​រក​ឃើញ​នេះ​ធ្វើ​ឲ្យ FDA មានការ​បារម្ភ​ថា ប្រជាជន​អា​មេ​រិ​ក​វ័យ​ចំណាស់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​ហូរ​ឈាម​នៅ​ក្នុង​ខួរក្បាល និង​ក្រពះ ប្រសិនបើ​ពួក​គេ​ប្រើ​ថ្នាំ​អាស្ពីរីន​ជា​រៀងរាល់ថ្ងៃ​។

ទោះបីជា​អត្ថប្រយោជន៍​នៃ​ថ្នាំ​អាស្ពីរីន​មាន​ច្រើន តែ​មាន​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួលទាន​វា នេះ​បើ​យោង​តាម​អ្នកនិពន្ធ​នាំមុខ​លោក David B. Agus សាស្ត្រា​ចារ្យ​នៅ​ឯ​សាកល​វិ​ទ្យ​ល័យ USC ផ្នែក​វេជ្ជសាស្ត្រ​និង​វិស្វកម្ម​បានឱ្យ​ដឹង ។

អត្ថប្រយោជន៍​រយៈពេល​វែង​នៃ​ការ​ទទួលទាន​ថ្នាំ​អាស្ពីរីន​ជា​រៀងរាល់ថ្ងៃ​ក្នុង​កម្រិត​ទាប ត្រូវ​បាន​គេ​ចោទសួរ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គោលការណ៍​ណែនាំ ដែល​ចេញ​ផ្សាយ​​ដោយ U.S. Preventive Services Task Force (USPSTF) ដែល​ជា​ក្រុម​ជំនាញ​របស់​រដ្ឋាភិបាល និង​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក ។

USPSTF បាន​ចេញផ្សាយ​ពី​គោលការណ៍​ណែនាំ​ដែល​បាន​ចេញផ្សាយ​ពី​អត្ថប្រយោជន៍​របស់​ថ្នាំ​អាស្ពីរីន ។

ទោះជា​យ៉ាងណា FDA មានការ​ព្រួយបារម្ភ​ថា អ្នកជំងឺ​មួយ​ចំនួន​ជា​ពិសេស​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​៦០​ឆ្នាំ ប្រឈម​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​ហូរ​ឈាម ទាំង​ក្នុង​ក្រពះ​ពោះវៀន និង​នៅ​ក្នុង​ខួរក្បាល ប្រសិនបើ​ពួក​គេ​ប្រើ​ថ្នាំ​អាស្ពីរីន​ជា​រៀងរាល់ថ្ងៃ ៕