ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ ! ក្របួច​ក​អាវ​បាន​បោក​ផ្ទប់​ដី រួច​ទាញ​ប៉័ងតោ​ដេញ​កា.ប់​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ជា​ថៅកែ​រោងចក្រ​ម្នាក់​ត្រូវ​បាន​បុរស​ជនជាតិ​ម្នាក់​ទៀត​ចាប់​ក្របួច​ក​អាវ​បោក​ផ្ទប់​ទៅ​នឹង​ដី រួចរ​ត់ទៅ​ទាញ​កាំបិតប៉័ងតោ​ដេញ​កា.ប់​ទៀត …

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ជា​ថៅកែ​រោងចក្រ​ម្នាក់​ត្រូវ​បាន​បុរស​ជនជាតិ​ម្នាក់​ទៀត​ចាប់​ក្របួច​ក​អាវ​បោក​ផ្ទប់​ទៅ​នឹង​ដី រួចរ​ត់ទៅ​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​យីហោ «​ធាន​ធាន​» ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុង​បុរី​ញូ​ថោ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ា វៃ​ម៉ា​ន់ អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ថៅកែ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ និង​ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​អូរ​ឫស្សី​២ ខណ្ឌ​៧​មក​រា ចំណែក​ជន​បង្ក​ឈ្មោះ ជាំ​ង ជី​ង​លុន ជា​ជាតិចិន មុខរបរ​ជា​អ្នក​នាំ​ខោអាវ​ចេញ​និង​ចូល​ក្នុង​រោងចក្រ ។

ប្រភព​ដដែល​បាន​បន្ត​ថា ថៅកែ​រោងចក្រ​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​បាន​កុម្ម៉ង់​ទិញ​ខោអាវ​ពី​ជន​ដៃដល់ ប៉ុន្តែ​មិនដឹង​ថា​ទិញ​ចំនួន​ប៉ុន្មាន​នោះ​ឡើយ ហើយ​ក្រោយ​ពី​ការ​កុម្ម៉ង់​រួច​ជន​រង​គ្រោះ​មិន​បាន​មក​យក​ឡើយ ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់​មាន​កំហឹង និង​មាន​គំនុំ​យ៉ាង​ខ្លាំង ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ខណៈ​ជន​រង​គ្រោះ​ទៅ​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​កាហ្វេ​ចិន​មួយ​កន្លែង យីហោ​«​ធាន​ធាន​» ក្នុង​បុរី​ញូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ពេល​នោះ​ជន​ដៃដល់​ក៏​បាន​ទៅ​ផឹក​ដែរ ពេល​ឃើញ​ក៏​បាន​ធ្វើការ​សួរនាំ​ជន​រង​គ្រោះ​ដែល​ជា​ថៅកែ​រោងចក្រ​នោះ​ជា​ភាសា​ចិន​ថា «​អាវ​ដែល​អញ​ណែនាំ​នោះ យ៉ាងម៉េច​ហើយ? ហើយ​ម៉េច​បានជា​លោក​ថៅកែ​ឯង​ចេះ​តែ​គេច​មុខ​ពី​អញ​២-៣​ថ្ងៃ​ហើយ​ចឹ​ង?​» ខណៈនោះ​ក៏​បាន​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ ហើយ​ជន​ដៃដល់​ក៏​បាន​ចាប់​ក្របួច​ក​អាវ ថៅកែ​ជាប់​រួច​បោក​ទៅ​នឹង​ដី​ទាំង​កំរោល បន្ទាប់​មក​បានរ​ត់ទៅ​ទាញ​យក​កាំបិតប៉័ងតោ​ដេញ​កាប់​ប្រហារ​ជន​រង​គ្រោះ​ថែម​ទៀត ប៉ុន្តែ​សំណាងល្អ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​ទាន់ គ្រាន់តែ​បណ្តាល​ឱ្យ​រង​របួសស្រាល​ប៉ុណ្ណោះ ។

ប្រភព​ខាងលើ​នោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​នៅ​ពេល​កំពុង​មានការ​ជ្រួលច្របល់​ជន​ដៃដល់​ខាងលើ​បាន​រត់ឡើង​ជិះ​រថយន្ត​បក្សពួក​របស់​ខ្លួន​គេច​ទៅ​បាត់​ស្រមោល​តែ​ម្តង ដោយ​មិនដឹង​ថា ទៅ​ពួន​សំងំ​លាក់ខ្លួន​នៅ​កន្លែង​ណា​ឡើយ ចំណែក​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ដ្ឋ​បាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​ជន​ដៃដល់​យក​មក​សួរនាំ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕