ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បុរី​កីឡា​១៥​គ្រួសារ ធ្វើ​រូប​ទីងមោង​ដេក​ស្លា.ប់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​គោរព​កិច្ចសន្យា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ប្រជាពលរដ្ឋ​១​ក្រុម​ប្រមាណ​១៥​គ្រួសារ ដែល​អះអាង​ថា​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្លុក​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា

រាជធានី​ភ្នំពេញ ៖ មាន​ប្រជាពលរដ្ឋ​១​ក្រុម​ប្រមាណ​១៥​គ្រួសារ ដែល​អះអាង​ថា​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្លុក​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ២០១៧ បាន​នាំ​គ្នា​ឆ្លាក់​ធ្វើ​រូប​ទីងមោង​ដេក​ស្លាប់ និង​អំបិល​លាយ​ម្ទេស​១​ថាស​ដាក់​ក្បែរ​នោះ ព្រមទាំង​បដា​៤​ទៅ​៥​ផ្ទាំង ដើម្បី​បង្ហាញ​ចំពោះ​អ្នក​សារព័ត៌មាន និង​មហាជន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​រង​ទុក្ខ​វេ​នា​បាត់​ទីជម្រក​ស្នាក់​នៅ​ដោយសារ​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​។ សកម្មភាព​នោះ​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ​និយាយ​ថា ជា​ការ​រៀបចំ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​បង្ហាញ​អំពី​បញ្ហា​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ ដែល​ពួក​គេ​មិន​អាច​ទទួលយក​បាន​។

កម្មវិធី​នោះ​ដឹកនាំ​ដោយ​អ្នកស្រី សរ ស៊ន សកម្មជន​សហគមន៍​បុរី​កីឡា និង​អ្នកស្រី ប៊ូ​វ សោភា សកម្មជន​សហគមន៍​បឹង​កក់ និង​មាន​អ្នកចូលរួម​ប្រមាណ​២០​នាក់ រៀបចំ​នៅ​ក្រោម​អគារ​ទី​៥ និង​ទី​៦​បុរី​កីឡា​។ រូប​ទីងមោង​ធ្វើ​ជា​មនុស្ស​ស្រី​សក់​វែង​ដេក​ស្លាប់ ដោយ​គ្រប​ដណ្តប់សំពត់​ស និង​មាន​គួរ​មុខមាត់​ហាក់ដូចជា​សំដៅ​ទៅ​លើ​បុគ្គល​ណា​ម្នាក់ ព្រមទាំង​នៅ​លើ​ផ្ទាំងសំពត់ស គេ​បាន​បិទ​បដា​១​ផ្ទាំង​ដែល​មាន​ក្លឹ​ម​សារ​ជា​អក្ស​ថា ចោរលួច​ដី​ត្រូវ​ទទួលខុសត្រូវ​តាម​ច្បាប់​។

បដា​ខ្លះ​ដែល​គេ​ឈរ​កាន់​មាន​ពាក្យពេចន៍​ខុស​ៗ​គ្នា​ដូច​ជា ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ត្រូវ​គោរព​កិច្ចសន្យា​សង់​អគារ​ឲ្យ​បាន​គ្រប់​១០​អគារ ទីណា​មាន​សម្តេច ហ៊ុន សែន ទីនោះ​ត្រូ​មាន​ទីជម្រក​ប្រជាពលរដ្ឋ​សមរម្យ​។​ល​។ ជាមួយ​នោះ​ដែរ​ក៏​មាន​សំឡេង​ស្រែក​បន្លឺ​ឡើង​ថា ពួក​យើង​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បុរី​កីឡា ត្រូវ​បាន​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ប​ណ្តេ​ចេញ ដោយ​សំអាង​ថា ដើម្បី​អភិវឌ្ឍន៍​តំបន់​បុរី​កីឡា​នៅ​នឹង​កន្លែង និង​សន្យា​សង់​អគារ​ឲ្យ​ពួក​គាត់​ស្នាក់​នៅ​បាន​សមរម្យ ទីបំផុត​ច្រើន​ឆ្នាំ​ហើយ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៤ មក​រា ២០១៧ សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​ប្រជាពលរដ្ឋ​១៥​គ្រួសារ​នោះ​ទៅ​ដោះស្រាយ ក្នុង​នោះ​បាន​សាលា​រាជធានី​បាន​ឲ្យ​១​គ្រួសារ ៣០០០​ដុល្លារ​អា​មេ​រិ​ក និង​ដី​១​កន្លែង​នៅ​ភូមិ​អណ្តូង ជាយក្រុង​ភ្នំពេញ ប៉ុន្តែ​ដំណោះស្រាយ​នោះ​មិន​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​១៥​គ្រួសារ​ទទួលយក​ទេ​។ ហេតុនេះ​ទើប​ព្រឹក​ថ្ងៃ​ទី​០៥ មក​រា ២០១៧ ពួក​គាត់​ប្រមូលផ្តុំ​គ្នា​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​នេះ ប៉ុន្តែ​អ្នកស្រី សរ ស៊ន បាន​ប្រកាស​ចំពោះ​មុខ​ក្រុម​អ្នកគាំទ្រ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មក​រា នេះ​នឹង​មាន​ប្រជាពលរដ្ឋ​១៥០​គ្រួសារ មក​ពី​ភូមិ​ភ្នំ​បា​ទត ដែល​សុទ្ធ​សឹង​ជា​ប្រជាពលរដ្ឋ​រស់នៅ​បុរី​កីឡា រង​គ្រោះ​ដោយ​ការ​បណ្តេញចេញ មក​ជួបជុំ​គ្នា​ដើម្បី​តវ៉ា​ថែម​ទៀត​។

ក្រុម​អ្នក​តវ៉ា​នៅ​តែ​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ជំរុញ​ទៅ​ក្រុមហ៊ុន​ផា​ន អ៊ី​ម៉ិច សង់​អគារ​ឲ្យ​គ្រប់​១០​អគារ​តាម​កិច្ចសន្យា ចុង​ក្រោយ​ពួក​គាត់​ថា ឲ្យ​១​គ្រួសារ ៣០០០​ដុល្លារ​យក​ទៅ​ធ្វើ​អី​បាន មិន​ស្មើ​សង់​បង្គន់​សាលាក្រុង​១​ផង​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​១៥​គ្រួសារ​នេះ​មិន​មានឈ្មោះ​ក្នុង​មូលដ្ឋាន​ទេ គាត់​ជា​មនុស្ស​ស្នាក់​នៅ​បណ្តោះអាសន្ន ដូច្នេះ​ការ​ដោះស្រាយ​ឲ្យ​១​គ្រួសារ​៣០០០​ដុល្លារ និង​ដី​១​កន្លែង​នៅ​ជាង​ក្រុង​នោះ ជា​គោលនយោបាយ​របស់​សាលា​រាជធានី​ភ្នំពេញ​ទេ​៕