ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ផ្នែក​បង្កា​បង្ក្រាប​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមករា​នេះ នៅ​ចំណុច​រង្វង់​មូល​នាង​រំសាយសក់ ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមករា​នេះ នៅ​ចំណុច​រង្វង់​មូល​នាង​រំសាយសក់ ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ប្លន់ និង​កាច់​សោក​ម៉ូតូ​។ បើ​តាម​សម្ដី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ទាំង​២​នាក់​មាន​ម្នាក់​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ ខេត្ត​សៀម​រាម​ពី​បទ​«​ប្លន់​» និង​ដីកាចាប់ខ្លួន​របស់​តុលាការ​ខេត្តបន្ទាយមានជ័យ​ពី​បទ​«​លួច​»​។

ជន​ដែល​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​ចំនួន​២​ខាងលើ​នេះ​គឺ​ឈ្មោះ ឌឹ​ម ល្វា ហៅ​ពែ​ក អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្នាំ​ង ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ត្រូវ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​ដំណើរ​ជាមួយ​គ្នា ឈ្មោះ គឹ​ម ឈិ​ន អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​ទាំង​២​នាក់​នេះ​ត្រូវ​បាន​កំណត់​មុខសញ្ញា​ជា​ថ្មី ក្នុង​សំណុំរឿង​«​កាច់​សោ​យក​ម៉ូតូ​» ហើយ​ការ​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ គឺ​នៅ​ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ពិនិត្យ​មើល​ភូមិសាស្ត្រ​ដើម្បី​ធ្វើ​សកម្មភាព​។

ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​នូវ​ដែក​សម្រាប់​កាច់​សោក​ម៉ូតូ​មួយ​ឈុត និង​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1N-8468​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​៕