ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ជីវិត​ឪពុក​កូន ទៅ​នេសាទ​ត្រី​លង់ទឹក​ស្លា.ប់​ទាំង​២​នាក់

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ដូច​តាម​ការ​សន្និដ្ឋាន​ពី​នគរបាល ក៏​ដូច​ពលរដ្ឋ​ថា ការ​បាត់​ខ្លួន​របស់​បុរស​ជា​អ្នកនេសាទ​និង​កូនប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​ពិតជា​ត្រូវ​លង់ទឹក​ទន្លេ​ស្លា.ប់ ព្រោះ​ក្រោយ​ការ​បាត់​ខ្លួន​អ្នក​ភូមិ

ខេត្តក្រចេះ ៖ ដូច​តាម​ការ​សន្និដ្ឋាន​ពី​នគរបាល ក៏​ដូច​ពលរដ្ឋ​ថា ការ​បាត់​ខ្លួន​របស់​បុរស​ជា​អ្នកនេសាទ​និង​កូនប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​ពិតជា​ត្រូវ​លង់ទឹក​ទន្លេ​ស្លាប់ ព្រោះ​ក្រោយ​ការ​បាត់​ខ្លួន​អ្នក​ភូមិ និង​នគរបាល​បាន​ដើរ​រក​គ្រប់​ច្រកល្ហក​ទាំង​នៅ​លើគោក និង​លើ​កោះ មិន​ប្រទះ​ឃើញ ចំណែកឯ​សាកសព​ក៏​ត្រូវ​បាន​គេ​រុករក​ឃើញ​អណ្តែត​ទឹកជា​បន្តបន្ទាប់​។ នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា សាកសព​របស់​បុរស​ជា​ឪពុក​ឈ្មោះ ណុ​យ សុ​ផា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ អណ្តែត​ទឹក​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែមករា ខណៈ​ដែល​សាកសព​កូនប្រុស​អាយុ​៤​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ង​ណ្តែ​ត​ទឹក​មុន​នេះ​២​ថ្ងៃ​។

អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពីរ​នាក់​ឪពុក និង​កូន បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២ មក​រា និង​បាន​បង្ក​ឲ្យ​មានការ​ភា្ញ​ក់​ផ្អើល​ដល់​អ្នក​ភូមិ ក៏​ដូច​ជា​នគរបាល ក្រោយ​ពី​បុរស​រូប​នេះ បាន​នាំ​កូនប្រុស​តូច​ម្នាក់​ទៅ​សា​មង នៅ​កន្ទុយ​កោះ​ក៏​បាន​បាន​ដំណឹង​ឃើញ​តែ​ទូក​អណ្តែត​ទឹក​។ លោក​អធិការរង​បាន​បញ្ជាក់​ថា ក្រោយ​ការ​បាត់​ខ្លួន​អ្នក​ទាំង​ពីរ នគរបាល​ក៏​ដូច​ជា​អ្នក​ភូមិ​បាន​សន្និដ្ឋាន​ថា ពួក​គេ​អាច​ជួប​ហេតុការណ៍​លង់ទឹក​ទន្លេ​ស្លាប់​ដោយ​ប្រការ​ណាមួយ​។ ព្រោះ​នៅ​គ្រប់​ច្រកល្ហក នៅ​លើ​កោះ និង​នៅ​លើគោក ត្រូវ​បាន​ធ្វើការ​រុក​រកតែ​មិន​ត្រូវ​បាន​ប្រទះ​ឃើញ​។

ហើយ​មូលហេតុ​ការ​លង់ទឹក​ស្លាប់​របស់​ជន​រង​គ្រោះ​ពីរ​នាក់​ឪពុក និង​កូន ក៏​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ទំនង​កូន​តូច​ធ្លាក់ទឹក ហើយ​បុរស​ជា​ឪពុក​បាន​ចុះ​ទៅ​តាម ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​ពីរ​នាក់ ព្រោះ​តំបន់​កន្ទុយ​កោះ​ដែល​ពួក​គេ​បាន​ទៅ​ធ្វើ​នេសាទ​នោះ សន្ធឹក​ទឹកទន្លេ​ហូរ​ខ្លាំង និង​មាន​វិសាលភាព​ល្វឹងល្វើយ​។ បើ​តាម​អ្នក​ភូមិ​និយាយ​ថា មូលហេតុ​ដែល​បុរស​រូប​នេះ ចេញ​ទៅ​ធ្វើ​នេសាទ​នៅ​វេលា​ទាប​ភ្លឺ និង​បាន​យក​កូន​តូច​ទៅ​ជាមួយ​រហូត​ជួប​គ្រោះ​អ​កុ​លស​បែប​នេះ ក៏​ដោយសារ​តែ​កូន​យំ​តាម ខណៈ​ដែល​បុរស​រង​គ្រោះ​សព​ថ្ងៃ​រស់នៅ​តែ​ពី​នាក់​ឪពុក និង​កូន ប្រកប​របរ​នេសាទ ដើម្បី​ចិញ្ចឹម​ឆ្នាំង​ព្រោះ​ស្ត្រី​ជា​ប្រពន្ធ​មានមុខរ​បរជា​អ្នកបំរើ​ការងារ​នៅ​កាស៊ីណូ ក្រុង​បា​វិត​

។ យ៉ាងណា​ក៏​ដោយ ក្រោយ​ការ​បាត់​ខ្លួន​របស់​ឪពុក​កូន​ទាំង​ពីរ លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​បន្ត​ការ​រុករក​ឲ្យ​អស់​លទ្ធភាព និង​ផ្តល់​នូវ​អំណោយ​មួយ​ចំនួន និង​ថវិកា​ជាង​១​លាន​រៀល ដល់​ក្រុម​គ្រួសារ សាច់ញាតិ​បុរស​រង​គ្រោះ​ផង​ដែរ​៕