ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ហួស​ឋានសួគ៌​…

7 ឆ្នាំ មុន

មួយ​ឆ្នាំ​កន្លង​មកនេះ​…​មាន​ជនបរទេស​ច្រើន​នាក់​ហើយ មកស្លា.ប់​គួរ​ឱ្យ​សោកស្តាយ​…​សោកសង្រេង​ណាស់​…​នៅ​ក្រុង​មាត់សមុទ្រ​

មួយ​ឆ្នាំ​កន្លង​មកនេះ​…​មាន​ជនបរទេស​ច្រើន​នាក់​ហើយ មកស្លាប់​គួរ​ឱ្យ​សោកស្តាយ​…​សោកសង្រេង​ណាស់​…​នៅ​ក្រុង​មាត់សមុទ្រ​នៃ​ខេត្ត​ព្រះ​សីហ​នុ​…​ដែល
ជា​ខេត្ត​ទេសចរណ៍​ដ៏​ប្រណីត​…ជា​ខេត្ត​សែន​មនោ​រម្យ​…​។

ឆ្នេរ​អូ​ត្រេះ​…​មាន​ជន​បរទេស​រស់នៅ​ប្រកប​របរ​ប្លែក​ៗ…​ដែល​ភាគច្រើន​មក​ពី​ទ្វីបអឺរ៉ុប​…​មាន​ស្រី មាន​ប្រុស រស់នៅ​ត្រសង​គ្នា​…​មើលទៅ​គួរ​ឱ្យ​រំភើប​ញាប់​ញ័រ​ឱរា​…​ដែល​គេ​និយាយ​ថា​ ជា​ទំនៀមទម្លាប់​ប្រពៃណី​ធម្មតា​របស់​ពួក​គេ​…​ខ្មែរ​យើង​មិន​អាច​រស់នៅ​ក្បែរ​គ្នា​បាន​ឡើយ​…​ជា​ពិសេស​នារី​ៗ…

ដល់​អីចឹង​…​នឹកឃើញ​ខ្លឹមសារ​មួយ​ឈុត​របស់​តារាចម្រៀងសំឡេង​មាស​លោក ស៊ិន ស៊ី​សា​មុត បាន​បន្សល់​ទុក​ថា «​ឯណាទៅ​ឋានសួគ៌​…​នៅ​លើ​ថ្ពាល់ លើ​ភ្នែក លើ​ទ្រូង​ស្នេហ៍​…​ទី​នេះ​ហើយ​ជាឋានសួគ៌​យើង​…» ។​ល​។

ខ្លី​លើ​…​ខ្លី​ក្រោម​…​នៅ​ពពាក់ពពូន​កណ្តាល​ល្ហល្ហេវ​បែប​នេះ​…​ធ្វើ​ឱ្យ​ការ​រស់នៅ​ទីនោះ​ពោរពេញ​ទៅ​ដោយ​កាមារម្មណ៍​…​បេះដូង​ពុះកញ្ជ្រោល​…​សេរីភាព​ពេញ​បរិបូរណ៍​…​លាយឡំ​ទៅ​ដោយ​គ្រឿង​ស្រវឹង​គ្រប់គ្រាន់ គ្រប់​ម៉ាក​…​ថ្នាំ​ប៉ូវ ថ្នាំ​កម្លាំង​…​ថ្នាំ​រំភើប​សប្បាយ​…​ថ្នាំ​ញាក់ ថ្នាំ​ញាត់​សាច់​…​ថ្នាំ​រីក ថ្នាំ​រួម​…​ថ្នាំ​ហើម​សរសៃ​សព្វបែបយ៉ាង​…​រៀបរាប់​មិន​អស់​ទេ​…​ស្អាត​ពេក​ប្រើ​ទាល់តែ​ហួស​កំរិត​…

ពេល​មាន​អ្នក​ស្លាប់​ម្តង​ៗ…​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​ចុះ​ពិនិត្យ​…​លទ្ធផល​រក​ឃើញ​ច្រើន​ជាងគេ​បណ្តាល​មក​ពី​«​គាំងបេះដូង​»…​ប្រើ​ថ្នាំ​ញៀន​លើស​កំរិត​…​ខ្លះ​មរណៈ​លើ​បង្គង​…​។​ល​។ ពិបាក​និយាយ​ឱ្យចំណាស់​…​ធ្វើ​ម៉េច​ទេ​ដែល​ខ្មែរយើង​និយាយ​ថា​មក​ពី​អាយុអស់​…សប្បាយ​គ្នា​គេ​ពេក​…​ទៅ​ដល់​ឋានសួគ៌​ហើយ​មិន​ឈប់​ទេ​…​ទៅ​ហួស​ឋានសួគ៌​ទៀត​…៕
             អា​ឡេវ