ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ! ផ្អើល​ផ្សារ​ទួល​ទំពូង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ …

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​កត់​ឆ្នោត​(​កន្ទុយលេខ​វៀតណាម​)​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​ទួល​ទំពូង ដោយ​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៊ុ​ន សត្យា និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង សៀង សុខ ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​២​កន្លែង​ផ្សេង​គ្នា គឺ កន្លែង​ទី​១ នៅ​ក្នុង​ផ្សារ​ទួល​ទំពូង តូប​លេខ​៥៩៣ ដោយ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ (​ប្រុស​៣​នាក់ ស្រី​២​នាក់​) ដោយ​ដកហូត​បាន​ប្រាក់​អា​មេ​រិ​ក​៣៨០​ដុល្លារ និង​ប្រាក់​ខ្មែរ​៥​លាន​៧​សែន​រៀល និង​កន្លែង​ទី​២ នៅ​កន្លែង​ទូ​ប្តូរ​ប្រាក់​ខាងត្បូង​ផ្សារ​ទួល​ទំពូង តាម​បណ្ដោយ​ផ្លូវ​លេខ​៤៥០ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ដោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ដកហូត​បាន​ប្រាក់​មួយ​ចំនួន​ធំ ។

សេចក្តីរាយការណ៍​បន្ថែម​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំងអស់ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​នីតិវិធី ៕