ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ម៉ាស៊ីនភ្លើង​បង្ក​ជា​អគ្គិភ័យ​បំផ្លាញ​ហាង​ជា​ច្រើន​នៅ​ឆ្នេរ​អូរ​ត្រេះ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា គិត​ត្រឹម​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​០៥ មក​រា សមត្ថកិច្ច​នៅ​មិន​ទាន់​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​ឆាបឆេះ​ហាង

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា គិត​ត្រឹម​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​០៥ មក​រា សមត្ថកិច្ច​នៅ​មិន​ទាន់​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​ឆាបឆេះ​ហាង​នៅ​ឆ្នេរ​អូរ​ត្រេះ​ទាំងស្រុង​នៅឡើយ​ទេ គឺ​គ្រប់គ្រង​បាន​ប្រមាណ​៨០%​ប៉ុណ្ណោះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អគ្គិភ័យ​ដែល​កើតឡើង​តាំងពី​វេលា​ម៉ោងជាង​៣​រសៀល​ស្ថិត​នៅ​ក្នុង​ក្រុម​២ ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ​នេះ បណ្តាល​មក​ពី​ផ្ទុះ​ឆេះ​ម៉ាស៊ីនភ្លើង ហើយ​ថា​មក​ទល់​នឹង​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​នេះ ភោជនីយដ្ឋាន​ចំនួន​២​ត្រូវ​បាន​ភ្លើង​បំផ្លាញ​ទាំងស្រុង ភោជនីយដ្ឋាន​៣​ទៀត​ឆេះ​អស់​៥០​ភាគរយ ឆេះ​បឹង​កា​ឡូ​ចំនួន​៨ និង មី​នី​ម៉ាត​១ ៕