ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន …

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ឈ្មោះ សួ​ស គឹ​ម ហៅ ឆាយ គឹ​ម អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​បាន​លោក​វរសេនីយត្រី កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក ដឹកនាំ​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប​ល្ល័​ង្គ ចុះ​ទៅ​ចាប់ខ្លួន​តាម​ដី​លេខ​១១៧ របស់​ចៅក្រម ឃ​ន សុ​កល ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ ពី​បទ រួម​ភេទ​ជាមួយ​អនីតិជន ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ខណៈ​ពេល​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់ខ្លួន​បុរស​៣​នាក់​ផង​ដែរ តែ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ថា បុរស​ទាំង​៣​នាក់​នោះ​ត្រូវ​ខ្លួន​ពី​បទ​អ្វី​ឡើយ ។

ក្រោយ​ពេល​ចាប់ខ្លួន ស្ត្រី​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំ​រៀង​បញ្ជូន​ទៅ​តុលាការ ៕