ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបក្រុមមេអាប៉ោង និងអ្នកលេងបាន០៦នាក់ រួចបញ្ជូនទៅតុលាការ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទីតាំង​លួច​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ បាញ់អាប៉ោង និង​ធ្វើការ​ឃាត់ខ្លួន​ក្រុម​មេអាប៉ោង និង​អ្នកលេង​បាន​០៦​នាក់ ។ ប្រតិបត្តិ​ការណ៍​នេះ​ធ្វើ​ឡើង ក្រោម​ការ​បញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៌​ទោ ឈឿ​ន…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទីតាំង​លួច​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ បាញ់អាប៉ោង និង​ធ្វើការ​ឃាត់ខ្លួន​ក្រុម​មេអាប៉ោង និង​អ្នកលេង​បាន​០៦​នាក់ ។

ប្រតិបត្តិ​ការណ៍​នេះ​ធ្វើ​ឡើង ក្រោម​ការ​បញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៌​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល អោយ​លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្តកណ្តាល ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់​តែ​ម្តង ។

ហេតុ​ការ​ណ៌​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១៣​និង​២០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទ្រី ស៊ូ​ខី​វ ភេទ​ស្រី ស្ថិត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ជនសង្ស័យ​០៦ ទី​១​ឈ្មោះ ទ្រី ស៊ូ​ឃី​វ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ មុខរបរ លក់ដូរ (​ជា​ម្ចាស់​ទីតាំង​)​ទី​២-​ឈ្មោះ ចុន សំណាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ស្រុក​ខេត្តកណ្តាល (​មេអាប៉ោង​) ។ ទី​៣​ឈ្មោះ វ៉​ន អូន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ (​មេអាប៉ោង​) ទី​៤​ឈ្មោះ ណុ​ប យឿ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​អ្នកលេង​អាប៉ោង​) ទី​៥​ឈ្មោះ តាំង យូ​អី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​បាឡាត់​ឆឹ​វ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល (​ជា​អ្នកលេង​អាប៉ោង​) ។ និង​៦-​ឈ្មោះ អឿ​ន ឡៃ​ហ៊ា​ង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ (​អ្នកលក់​អារ​ហារ និង​ឲ្យ​ក្រុម​អ្នកលេង​អាប៉ោង ខ្ចីប្រាក់ ) ។

លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​៣១​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​មនុស្ស​មួយ​ក្រុម កំពុង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​អាប៉ោង​) នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទ្រី ស៊ូ​ខី​វ ភេទ​ស្រី ស្ថិត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ភ្លាម​នោះ​លោកស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​រកា​ខ្ពស់ ។

លុះដល់​ម៉ោង ១៣​និង​១៥​នាទី ថ្ងៃ​ដដែល​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ​ឃើញ​មាន​ក្រុម​ជនសង្ស័យ​កំពុង​នាំ​គ្នា​លេង​អាប៉ោង​ពិតមែន ឃើញ​ដូចនេះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​០៦​នាក់ រត់គេច​ខ្លួន​០២​នាក់ និង​វត្ថុ​តាង​ខាងលើ មក​សួរនាំ​នៅ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ​បាន​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ផ្តល់​ទីតាំង និង​លេងល្បែង​ស៊ីសង (​អាប៉ោង​) ពិតមែន​ក្នុង​នោះ​មានឈ្មោះ ទ្រី ស៊ូ​ឃី​វ ជា​ម្ចាស់​ទីតាំង​ឈ្មោះ ចុន សំណាង និង​ឈ្មោះ វ៉​ន អូន ជា​មេអាប៉ោង ចំណែក​ឈ្មោះ អឿ​ន ឡៃ​ហ៊ា​ង ជា​អ្នក​ចង់ការ​ប្រាក់​នៅ​កន្លែង​លេង​អាប៉ោង​ខាងលើ ចំណែក​ជនសង្ស័យ​០២​នាក់​ទៀត ជា​អ្នកលេង​អាប៉ោង ។
លុះ​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២២ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ប្រាប់​អោយ​ដឹង​ថា ក្រុម​មេអាប៉ោង​០៤​នាក់ និង​អ្នកលេង​២​នាក់ សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជូន​មក​សាលាដំបូង​ខេត្តកណ្តាល ត្រូវ​បាន​លិ​ក លី ភា​រ៉ា ព្រះរាជ​អា​ជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ​« បើក​ល្បែងស៊ីសង​ខុសច្បាប់ និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​» តាម​មាត្រា​០៥ និង​មាត្រា​០៤ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង ។រួច​បញ្ជូន​សំណុំរឿង​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ