ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុ​ពិតប្រាកដ នៃ​ការ​សម្លា.ប់​នៅ​រាត្រី​ឆ្លង​ឆ្នាំ​ក្នុង​បន្ទប់​ជួល​សៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឃាតក.ម្ម​ដ៏​ឃោរឃៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​១​ ដើមឆ្នាំ​២០១៧ ខណៈ​ជន​រង​គ្រោះ​​៣​នាក់​ ជាបុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​របស់​ថៃ

ខេត្តសៀមរាប ៖ ឃាតកម្ម​ដ៏​ឃោរឃៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​១​ ដើមឆ្នាំ​២០១៧ ខណៈ​ជន​រង​គ្រោះ​​៣​នាក់​ ជាបុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​របស់​ថៃ កំពុង​លង់លក់​ក្នុងជាតិថ្នាំសណ្តំ ត្រូវ​បាន​ឃាតករ​ចូល​អា​រក និង​កាប់សម្លាប់​ដល់​ក្នុង​បន្ទប់​ជួលស្ថិត​នៅ​ក្នុង​បន្ទប់​ជួល ក្រុម​ទី​៦ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ បណ្តាល​ឱ្យ​ស្លាប់​បុរស​២​នាក់​ក្នុង​ថ្លុកឈាម និង​របួសធ្ងន់​ស្ត្រី​ម្នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចអះអាងថា មូលហេតុ​ពិតមិនមែនជាករណីប្លន់នោះឡើយ ពោលគឺជា​រឿងគំនុំរវាងឃាតក និងក្រុមជនរងគ្រោះ ។

ការអះអាងរបស់សមត្ថកិច្ចបែបនេះ បន្ទាប់ពីកម្លាំង​នគរបាល​ចាប់ខ្លួន​ជនសង្ស័យជាឃាតករ​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​៤ មក​រា នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ខណៈកំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៦ ប្រុងគេចខ្លួនចេញពី​ខេត្ត​សៀ​មរាបទៅរក​កន្លែង​លាក់​ខ្លូ​ន​ថ្មី ។

នៅចំពោះមុខសមត្ថកិច្ចក្រុងសៀមរាបជនសង្ស័យជាឃាតក​ឈ្មោះ ជា សុខ​ជៀន នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដាក់​ឈ្មោះ «​ភូ តឹក​ឡឹ​ក​» អាយុ​២៣​ឆ្នាំ បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ពិតប្រាកដ​មែន ហើយ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ទេ ដោយ​រូបគេ​បាន​ដាក់​ថ្នាំ​សណ្តំ​ចូល​ទៅ​ក្នុង​ទឹក ឲ្យ​ទៅ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ផឹក ដើម្បី​អោយ​សន្លប់ រួច​យក​ពូថៅ​កាប់​មក​លើ​ជន​រង​គ្រោះ​ឲ្យ​ស្លាប់ ។

ជនសង្ស័យជាឃាតក បន្តថា មូលហេតុ​ពិតប្រាកដនៃការសម្លាប់នោះគឺ ជា​រឿង​គំនុំ​សុទ្ធសាធ ។ ​ដំបូងឡើយ ខ្លួន និង​ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​តាមហ្វេសប៊ុក រួច​ហើយ​ជន​រង​គ្រោះ​បានហៅ ​ឲ្យរូបគេ​ចូល​បម្រើ​ការងារ ជា​បុគ្គលិក​ក្រុមហ៊ុន អាហារ​បំប៉ន់​ថៃ ដូច​ពួក​គេដែរ​ ។ ជនសង្ស័យបន្តទៀតថា ពេល​ដែល​ខ្លួន​យល់ព្រម​ចូល​បម្រើ​ការងារ ស្រាប់តែ​ក្រុម​ជន​រង​គ្រោះ ​បាន​ប្រាប់​ឲ្យ​រូបគេថា ត្រូវបង់លុយ​ចំនួន​២,០០០​ដុល្លារ ។ ហើយរូបគេ​មិន​មានលុយទេ ប៉ុន្តែ​ក្រុម​ជន​រង​គ្រោះ​នៅ​បន្ដ​បង្ខំ ទោះ​ទៅ​ខ្ចី​លុយ​គេ ឬ​សុំ​ពី​គ្រួសារ ក៏ដោយ​ ។ ការ​បង្ខំ​ឲ្យ​បង់លុយ​បែប​នេះហើយ ធ្វើ​ឲ្យ​ជន​ដៃដល់​ខឹងសម្បារ​ ដោយយល់ថាខ្លួនបាន​ចាញ់បោកគេហើយ ទើប​រៀបចំ​ផែនការ​សម្លាប់​ជន​រង​គ្រោះ​តែ​ម្ដងទៅ ។

ក្រោយឃាតកម្មបានកើតឡើង មានការ​សន្និដ្ឋាន​ខុស​ៗ​គ្នា ពីការសម្លាប់​ដ៏​ឃោរឃៅ​មួយ​នេះថា បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ជា​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​៣​នាក់​ដែល​ត្រូវ​ឃាតករ​អារ​.​ក​ក្នុង​បំណង​សម្លាប់​នេះ គឺជា​រឿង​គំនុំ​ទេ មិនមែន​ជា​រឿង​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ទេ ព្រោះ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​របស់​ជន​រង​គ្រោះ ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​ព្រមទាំង​មាន​ឯកសារ​របស់​បុគ្គលិក​ទាំង​៣​នាក់​នោះ​ផង​ដែរ ។ ការ​សន្និដ្ឋាន​មួយទៀត ឃាតកម្ម​នេះ​ត្រូវ​បាន​ប្រភព​ព័ត៌មាន(​មិន​ច្បាស់​ការណ៍)​មួយ​ បានអោយ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង​នៅ​កន្លែង​កើតហេតុ ទម្លាយ​ថា ជា​ការ​សម្លាប់​បំបិទ​ភ័ស្ដុតាង​ ។ ប៉ុន្តែបើតាម​មន្ត្រីនគរបាលម្នាក់បាន​អោយ​ដឹង​ជាជំហាន​ដំបូង​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ទេ ដោយ​រូបគេ​បាន​ដាក់​ថ្នាំ​សណ្តំ​ចូល​ទៅ​ក្នុង​ទឹក ឲ្យ​ទៅ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ផឹក ដើម្បី​អោយ​សន្លប់ រួច​យក​ពូថៅ​កាប់​មក​លើ​ជន​រង​គ្រោះ​ឲ្យ​ស្លាប់ ដើម្បី​ខ្លួន​ប្លន់​យក​ទ្រព្យ ទៅវិញ ៕