ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​គន្លឹះ​4​នៃ​ឆ្នាំ​2017​នេះ

7 ឆ្នាំ មុន

អ្នក​ជំនាញការ​ខាង​ភូមិសាស្ត្រ​នយោបាយ​បារាំង​ម្នាក់ លោក LIONEL VAIRON ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​អះអាង​ថា លោក​ដូ​ណា​ល់ ត្រាំ ភេរវកម្ម​អន្តរជាតិ

អ្នក​ជំនាញការ​ខាង​ភូមិសាស្ត្រ​នយោបាយ​បារាំង​ម្នាក់ លោក LIONEL VAIRON ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​អះអាង​ថា លោក​ដូ​ណា​ល់ ត្រាំ ភេរវកម្ម​អន្តរជាតិ ជម្លោះ​អីុស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន និង​សមុទ្រ​ចិន​ខាងត្បូង​ជា​សំណុំរឿង​គន្លឹះ​៤​នៃ​ឆ្នាំ​២០១៧​នេះ ។

សម្រាប់​លោក LIONEL VAIRON យល់​ថា សំណុំរឿង​សំខាន់​ជាងគេ​បំផុត​គឺ​ការ​ចូល​កាន់​តំណែង​របស់​លោក​ដូ​ណា​ល់ ត្រាំ នា​ថ្ងៃ​ទី​២០ មក​រា ជាមួយ​រាល់​ផលវិបាក ហើយ​នេះ​ជា​សំណុំរឿង​អន្តរជាតិ ។ អ្នក​ជំនាញការ​រូប​នេះ​និយាយ​ថា លោក​ត្រាំ ពេល​មិន​ទាន់​ឡើងជា​ប្រធានាធិបតី​នៅឡើយ បាន​បង្ហាញ​ពី​ឆន្ទៈ​ផ្លាស់​ប្តូរ​របៀបរបប​អន្តរជាតិ​ទាំង​ឡាយ​របៀប​សាហាវ និង​រ៉ា​ឌី​កាល់ ។ ប្រសិនបើ​លោក​ពិតជា​ធ្វើ​តាម​ពាក្យ​ទាំងនេះ នោះ​សហរដ្ឋ​អា​េ​ម​រិ​ក​នឹង​ជា​បញ្ហា​សំខាន់​បំផុត​នៃ​ឆ្នាំ​២០១៧ ព្រោះ​ប្រទេស​នេះ​នៅ​តែ​ជា​មហាអំណាច​ទី​មួយ​លើ​ពិភពលោក ហើយ​នយោបាយ​ការ​បរទេស និង​សេដ្ឋកិច្ច​របស់​មហាអំណាច​នេះ​ជះ​ឥទ្ធិពល​លើ​រាល់​សំណុំរឿង​ធំ​ៗ​នៃ​ភព​ផែនដី ។

សំណុំរឿង​ធំ​ទី​២​សម្រាប់​ឆ្នាំ​២០១៧ គឺ​អនាគត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ តើ​អង្គការ​ភេរវកម្ម​នេះ​នឹង​បន្ត​ស្រុត​ចុះ ឬ​យ៉ាងណា ហើយ​ប្រសិនបើ​ថយ​ចុះ​តើ​មាន​ឥទ្ធិពល​បែប​ណា ពិសេស​លើ​អឺរ៉ុប ព្រោះ​ពួក​ជី​ហា​ដ​អឺរ៉ុប​ចាប់ផ្តើម​វិល​ត្រឡប់​មក​វិញ ហើយ​ចំពោះ​រុ​ស្ស៊ី​ក៏​ដូច្នេះ​ដែរ​ជាមួយ​ការ​វិល​ត្រឡប់​របស់​ពួក​ជី​ហា​ដ​ឆេ​ត​ឆេ​នី ។

សំណុំរឿង​ទី​៣​នៃ​ឆ្នាំ​២០១៧ គឺ​ជម្លោះ​អីុ​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ព្រោះតែ​សេចក្តីថ្លែងការណ៍​ខ្លាំង​ៗ​របស់​លោក​ត្រាំ ធ្វើ​ឡើង​ប្រឆាំង​លោក​អូ​បា​ម៉ា ហើយ​គាំទ្រ​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​លោក​នេ​តាន់ យ៉ា​ហ៊ូ ។

ចំពោះ​សមុទ្រ​ចិន​ខាងត្បូង​នឹង​ជា​សំណុំរឿង​គន្លឹះ​ទី​៤​នៃ​ឆ្នាំ​២០១៧ ព្រោះ​វា​ទាក់ទិន​នឹង​នយោបាយ​ការ​បរទេស​ដែល​លោក​ត្រាំ ប្រកាន់​យក​ចំពោះ​ទំនាក់ទំនង​ជាមួយ​ចិន​ដែល​ហាក់ដូចជា​ស្មុគស្មាញ ។ ដូច្នេះ​សមុទ្រ​ចិន​ខាងត្បូង​ជា​សំណុំរឿង​ស្មុគស្មាញ ពិសេស​ជាមួយ​ជំហរ​របស់​ហ្វ៊ី​លី​ពី​ន និង​ជប៉ុន ។

លោក VAIRON ក៏​ឱ្យ​ដឹង​ដែរ​ថា ទាក់ទិន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​វា​នៅ​តែ​មាន​លទ្ធភាព​ស្វែងរក​ដំណោះស្រាយ​នានា ក៏​ប៉ុន្តែ​ទាក់ទិន​នឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​សភាពការណ៍​ពិតជា​ស្មុគស្មាញ​ខ្លាំង និង​គ្រោះថ្នាក់ ៕