ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ Heineken® បាន​រៀបចំ​ឆ្លង​ឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 30-31 ខែធ្នូ ឆ្នាំ​2016 ស្រា​បៀរ Heineken® បាន​រៀបចំ​កម្មវិធី «Touch The Music» ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្លិប Marquee ដោយ​បាន​ធ្វើ​ឲ្យ​កក្រើក​ក្រុង​កោះ​ពេជ្រ ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 30-31 ខែធ្នូ ឆ្នាំ​2016  ស្រា​បៀរ Heineken® បាន​រៀបចំ​កម្មវិធី «Touch The Music» ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្លិប Marquee ដោយ​បាន​ធ្វើ​ឲ្យ​កក្រើក​ក្រុង​កោះ​ពេជ្រ  ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង និង​ការ​សរសើរ​ពី​អ្នកចូលរួម​ជា​ច្រើន​។

កម្មវិធី «Touch The Music» បាន​ទាក់ទាញ​ទស្ស​និក​យ៉ាងច្រើន​កុះករ​បាន​មក​ចូលរួម​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្លិប Marquee ខណៈ​ពេល​ពួក​គេ​បាន​រីករាយ​ក្រេប​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់​នៃ​ស្រា​បៀរ Heineken® ទស្សនា​ទស្សនីយភាព និង​សកម្មភាព​បែ្ល​ក​អស្ចារ្យ​របស់​មនុស្ស​យន្ត​ជា​ច្រើន​ប្រភេទ ព្រមទាំង​រីករាយ​ស្តាប់​តន្ត្រី និង​រាំ​លេង​កម្សាន្ត​រហូត​ដល់​ថ្ងៃ​រះ​។

កម្មវិធី «Touch The Music» គឺជា​កម្មវិធី​ថ្មី​ចុង​ក្រោយ​ក្នុង​វេទិកា​តន្ត្រី​ក្នុង​តំបន់ Heineken Green Room ដែល​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង និង​កំពុង​ឈាន​ចូល​ឆ្នាំ​ទី​ពីរ​ហើយ​។ កម្មវិធី «Touch The Music» ធ្វើ​ឲ្យ​កម្មវិធី​វេទិកា​តន្ត្រី​ថ្មី​ជា​លក្ខណៈ​សាកល​មានឈ្មោះ​ថា #LIVEYOURMUSIC របស់​ស្រា​បៀរ Heineken® បាន​ឈាន​ទៅ​កម្រិត​​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍​នានា ដែល​មាន​បង្ហាញ​មនុស្ស​យន្ត Sonic Droids ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ភ្ញៀវ​ចូលរួម​កម្មវិធី​រហូត​ដល់​ពីរ​ម៉ែត្រ​កន្លះ ខណៈ​ពេល​មនុស្ស​យន្ត​ទាំងនេះ​ដើរ​ដោយ​សេរី​កាត់​តាម​ហ្វូង​មនុស្ស អម​ជាមួយនឹង​ចង្វាក់ភ្លេង EDM​។ មាន​ឌី​ជេ​ឆ្នើម​មួយ​ចំនួន​ដូច​ជា ឌី​ជេ Ara ពី​ប្រទេស​ហ្វី​លី​ពី​ន និង​ឌី​ជេ​ឆ្នើម​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា ដូច​ជា ឌី​ជេ Maily, ឌី​ជេ Snow Y និង​ឌី​ជេ Pink ។

ក្រៅពី​ទស្សនីយភាព​គួរ​ឲ្យ​ទាក់ទាញ ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ប៉ះ និង​ទំនាក់ទំនង​ជាមួយ​មនុស្ស​យន្ត Sonic Droids ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​ខុស​ៗ​គ្នា​ក្នុង​គោលបំណង​ផ្តល់​ការ​កម្សាន្ត​សម្រាប់​អ្នក​ចូល​ចិត្ត​វិស័យ​តន្ត្រី​ទាំងនេះ និង​បើក​ទំព័រ​ថ្មី​សម្រាប់​ពួក​គេ​បង្កើន​បទ​ពិ​សោ​ន៍​ក្នុង​ការ​ចូលរួម​កម្មវិធី​តន្ត្រី​។

ខណៈ​ពេល​មនុស្ស​យន្ត Droid នីមួយ​ៗ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​ក្នុង​កម្មវិធី​ជប់លៀង​នេះ  តន្ត្រី​អម​ជាមួយនឹង​ទស្សនីយភាព​ដែល​បាន​រចនា​រៀបចំ​ឡើង​ដើម្បី​បង្កើន​ភាព​ទាក់​ទាញ​នឹង​ធានា​ថា Heineken Green Room «Touch The Music» គឺ​ពិតជា​កម្មវិធី​ពិសេស​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ដោយ​ប្រ​បាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី និង​កាយវិញ្ញាណ​ផ្សេង​ៗ​គ្នា​។