ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី​ល្ងាច​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៦ ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម Malaka United ជា​ក្រុម​ជើងឯក​លី​ក​លំដាប់​ទី​២ ឆ្នាំ​២០១៦ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ល្ងាច​នេះ នៅ​ទីលាន​

រាជធានី​ភ្នំពេញ ៖ ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៦ ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម Malaka United ជា​ក្រុម​ជើងឯក​លី​ក​លំដាប់​ទី​២ ឆ្នាំ​២០១៦ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ល្ងាច​នេះ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង​៦​និង​៣០​នាទី ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ទេព ឡុ​ង​រចនា គ្រូបង្ហាត់​របស់​ក្រុម​ក្រសួងការពារជាតិ​ថា ក្រុម​ក្រសួងការពារជាតិ និង​ត្រូវ​ធ្វើការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម Malaka United របស់​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​ដើម្បី​ស្វែងរក​នូវ​បទ​ពិសោធន៍ និង​បច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​សម្រាប់​ត្រៀម​ប្រកួត​ជើងឯក​លី​ក​កំពូល​កម្ពុជា ប្រចាំឆ្នាំ​២០១៧ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែកុម្ភៈ ខាង​មុខ​នេះ​។

លោក ខូ​វ ឆាយ អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ក្រសួងការពារជាតិ​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមករា នេះ ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ក្រសួងការពារជាតិ​ជាមួយ​ក្រុម Malaka United របស់​ប្រទេស​ម៉ា​ឡេ​ស៊ី មុន​នឹង​ជួប​ជាមួយ​ក្រុម​លី​ក​កំពូល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​១១ ខែមករា នៅ​លើ​ទីលាន​ស្តា​ត​ចាស់​។ បន្ទាប់​មក​ទៀត​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ត្រូវធ្វើ​ដំណើ​ទៅ​ទឹកដី​ថៃ ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម Buriram United នៅ​ថ្ងៃ​ទី​២២ មក​រា មុន​នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម Army United នៅ​ថ្ងៃ​ទី​២៦ មក​រា នៅ​ទីក្រុង​​បាងកក​។ ដូច្នេះ​ក្នុង​រយៈពេល​មួយ​ខែ ក្នុង​ខែមករា​នេះ ក្រុម​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ក្នុង​តំបន់​អាស៊ាន​ចំនួន​៤​ដង​។

លោក​បានឱ្យ​ដឹង​ទៀត​ថា ក្នុងឆ្នាំនេះ​ក្រុម​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ច្រើន  ការ​ធ្វើ​បែប​នេះ ដោយសារ​តែ​ចង់ឱ្យ​កីឡាករ​ទទួល​បាន​បទ​ពិសោធន៍​ជា​លក្ខណៈ​អន្តរជាតិ​បាន​ច្រើន ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​នៅ​លើ​ទីលាន​ក្នុងស្រុក​។ លោក​សង្ឃឹមថា ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ នេះ ក្រុម​ក្រសួងការពារជាតិ​អាច​ធ្វើ​បាន​ល្អ​ជាង​រដូវ​កាល​មុន​។

នេះ​គឺជា​ឆ្នាំ​ទី​១​ហើយ ដែល​ក្រុម​ក្រសួងការពារជាតិ មានឱកាស​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ច្រើន​បែប​នេះ​។ ដូច្នេះ​ពួក​គេ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​។ លោក​មានការ​ជឿជាក់​ថា ថ្ងៃក្រោយ​ក្រុម​ក្រសួង​ការពារ​ជាត់​នឹង​ក្លាយជា​ក្រុម​មួយ​ដែល​មាន​កម្រិត​ស្មើ​ជាមួយ​ក្រុម​នៅ​ក្នុង​តំបន់​អាស៊ី​មិន​ខាន​។

លោក ទេព ឡុ​ង​រចនា គ្រូ​បង្គោល​របស់​ក្រសួងការពារជាតិ​បាន​អះអាង​ថា ការ​ជួប​គ្នា​ជាមួយ​ក្រុម Malaka United របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ល្ងាច​នេះ លោក​ដាក់​កីឡាករ​ជើង​ខ្លាំង​ឱ្យ​ចូល​លេង មិនតែប៉ុណ្ណោះ​កីឡាករ​របស់​លោក​គ្មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ដូច្នេះ​លោក​សង្ឃឹមថា ជំនួប​គ្នា​រវាង​ក្រុម​ទាំង​២​លើក​នេះ ពិតជា​មានការ​ជក់ចិត្ត​យ៉ាង​ខ្លាំង​។ សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែរ គឺ​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី​មិន​មានការ​លក់​សំបុត្រ​ឡើយ​៕