ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស៊ី​ឈួ​ល​គេ​បាន​ប៉ុន្មាន​ខែ ស្រាប់តែ​ប្រទះ​ឃើញ​ស្លា.ប់​ក្នុង​ថ្លុក​ក្របី

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​ក្នុង​ថ្លុក​ក្របី​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៧ ក្បែរផ្លូវ​ចូល​វត្ត​អូរ​សោម …

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ថ្លុក​ក្របី​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៧ ក្បែរផ្លូវ​ចូល​វត្ត​អូរ​សោម ស្ថិត​ក្នុងភូមិ​អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាល​វែង ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​មក​សមត្ថកិច្ច និង​អ្នកស្រុក​បាន​ទៅ​ចោមរោម​មើល​ទើប​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រុន សល់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ង៉ែត ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

លោក​វរសេនីយ៍ត្រី ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​ចំណូល​ថ្មី គ្មាន​ប្រពន្ធ កូន ឬ​សាច់ញាតិ​នឹង​គេ​ទេ ទើបតែ​មក​រស់នៅ​ឃុំ​អូរ​សោម ស្រុក​វាល​វែង បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដោយ​ស៊ីឈ្នួល​ធ្វើ​កម្មករ​ឲ្យ​គេ និង​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​រាលថ្ងៃ ។

លោក​វរសេនីយ៍ត្រី ធាង ឡេ​ង បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ គេ​មិនដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​របៀប​ណា​នោះ​ទេ លុះ​វេលា​កើតហេតុ​ស្រាប់តែ​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ទឹក​ថ្លុក​ក្នុង​សម្លៀក​បំពាក់​អាវ​ខ្មៅ​ដៃ​វែង និង​ខោ​យឺត​ខៀវ ឆ្នូត​ក្រហម​លឿង ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​លើ​ដងខ្លួន​ដែល​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​នោះ​ទេ ។ ជន​រង​គ្រោះ​អាច​ស្រវឹងស្រា​ដើរ​មិន​ត្រង់​ផ្លូវ​រអិល​ធ្លាក់​ជំ​រេល​ចូល​ក្នុង​ថ្លុក​ក្របី​បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់ ។ សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ច​យើង​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដើម្បី​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕