ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឈ្មោះ​កូនស្រី​អ្នកនាង​សុជាតិ និងលោក​វិបុលនោះ ក៏Cuteដែរ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ចំណងស្នេហ៍​អាពាហ៍ពិពាហ៍​រវាង​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​ អ្នក​នាង​គង់ សុ​ជាតិ ជាមួួយ​លោក​ជា​ វិបុល កាន់តែ​មាន​ភាព​រឹងមាំ​មួយ​កម្រិត​ទៀត បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ទទួល​បាន​នូវ​ចំណងដៃ​កូនស្រី​ម្នាក់​ ដែល​បាន​ចាប់កំណើត​ កាលពី​ថ្ងៃ​ទី​៤ ​មករា ម្សិលមិញ ​។

រាជធានីភ្នំពេញ​ ៖ ចំណងស្នេហ៍​អាពាហ៍ពិពាហ៍​រវាង​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​ អ្នក​នាង​គង់ សុ​ជាតិ ជាមួួយ​លោក​ជា​ វិបុល កាន់តែ​មាន​ភាព​រឹងមាំ​មួយ​កម្រិត​ទៀត បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ទទួល​បាន​នូវ​ចំណងដៃ​កូនស្រី​ម្នាក់​ ដែល​បាន​ចាប់កំណើត​ កាលពី​ថ្ងៃ​ទី​៤ ​មករា ម្សិលមិញ ​។

ទាំង​​លោកជា វិបុល ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​អ្នក​នាង គង់ សុ​ជាតិ បាន​សម្តែង​ការ​អបអរសាទរ និង​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ​។

ពិធីករ​​លោកជា វិបុល ត្រូវ​បាន​គេ​មើលឃើញ​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​បង្ហាញ​ពី​សកម្មភាព​ភរិយា​អ្នក​នាងគង់ សុ​ជាតិ ទាំង​មុន​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល​។ លោក​បញ្ជាក់​ថា ភរិយា​របស់​លោក​បាន​ធ្វើការ​សម្រាល​កូនស្រី​ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ​ធ្នូ ឆ្នាំ​២០១៧ ក្នុង​នោះ​​ក៏​បាន​ថ្លែង​ការ​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​កំពូល​ពេជ្រ ដែល​បាន​ខិតខំ​ធ្វើ​កិច្ច​ការងារ​ប្រកបដោយ​ជោគជ័យ​ ។

កូនស្រី​របស់​អ្នក​​នាងគង់ សុ​ជាតិ មានឈ្មោះ​ថា ដូ​រី (Dory) បាន​សម្រាល​មក​ដោយ​ជោគជ័យ និង​មាន​សុខភាព​ល្អ​ទាំង​កូន​ និង​ម្តាយ​។​ បន្ទាប់​ពី​សម្រាល​បានកូន​ស្រី​ម្នាក់​ជា​ចំណងដៃ​នេះ​រួច​មក ទាំង​ក្រុម​គ្រួសារ មិត្ត​ភ​ក្កិ និង​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ផ្ញើ​សារ​សម្តែង​ការ​អបអរសាទរ​យ៉ាងច្រើន​កុះករ​ទៅ​កាន់​ភរិយាស្វាមីមួយគូ​នេះ​ ។

ចំណងដៃ​កូនស្រី​ដ៏​ស្រស់​សោភា​នា​ពេល​នេះ​ត្រូវ​បាន​គេ​គិត​ថា ចំណង​ស្នេហ៍​រវាង​លោកជា វិបុល និង​អ្នក​នាង គង់ សុ​ជាតិ កាន់តែ​ផ្អែម​ល្ហែម និង​បន្ថែម​ភាពរឹងមាំ​ថែម​មួយ​កម្រិត​ទៀត​រវាង​អ្នក​ទាំង​ពីរ​។

ជា​ការ​កត់សម្គាល់ មុន​ពេល​សម្រាល​កូនស្រី​នា​ពេល​នេះ​អ្នក​នាងគង់ សុ​ជាតិ ហាក់​មិន​បាន​ចំណាយពេល​ច្រើន ​ដើម្បី​ឈប់​សម្រាក​​ពី​ការងារ​ឡើយ ពោល​រូប​នាង​នៅ​តែ​បន្តការងារ​របស់​ខ្លួន​ទាំង​ពពោះ និង​ឆ្លៀតពេល​ចូលរួម​កម្មវិធី​ផ្សេង​របស់​អ្នក​សិ​ល្បះ​ដូច​គ្នា​ផង​ដែរ​។លោក​ជា វិបុល និង​ពិធី​ការិនី​មេម៉ាយ​អ្នក​នាង​គង់ សុ​ជាតិ បាន​សម្រេច​ចូល​រោងការ​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៣។

បើ​ទោះបីជា​ស្នេហា​មួយ​នេះ​ហាក់​ខុស​វ័យ​គ្នា និង​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​លែង​ប្តី​ក៏​ដោយ ប៉ុន្តែ​ក្នុង​ពិធី​មង្គល​នា​ពេល​នោះ​នៅ​ចំពោះ​មុខ​ភ្ញៀវ​កិត្តិយស​ច្រើន​កុះករ គូ​អាពាហ៍ពិពាហ៍​នេះ​បាន​សច្ចា​នឹង​មើលថែ​គ្នា និង​រួមសុខទុក្ខ​មិន​បោះបង់​គ្នា​ឡើយ ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។

លោក​ជា វិបុល ថ្លែងវាចា​មនោសញ្ចេតនា​ថា «​ខ្ញុំ​សន្យា​មើលថែ​ភរិយា​របស់ខ្ញុំ​ឱ្យ​អស់ពី​ចិត្ត អស់ពី​បេះដូង ។ ទោះជា​ក្នុង​កាលៈ​ទេសៈ​​ណា​ក៏​ដោយ ខ្ញុំ​នៅ​រួម​សួ​ខ​ទុក្ខ​ជាមួយ​គ្នា​មិន​ដោះដៃ​ឡើយ ។ចំណែក​អ្នក​នាង​គង់ សុ​ជាតិ ដែល​មានសំណាង​បាន​រៀប​ការ​ទាំង​មានកូន​២​នាក់​ទៅ​ហើយ​នោះ​ថ្លែង​ថា «​នាង​ខ្ញុំ​មាន​ថ្ងៃនេះ​ដោយសារ​តែ​ការ​ចំណាយពេល​មើលចិត្ត​គ្នា​យូរ​ដែរ ។

ពេល​នេះ អ្វី​ៗ​បាន​ឆ្លង​ដល់​ភាពល្អ​អស់ហើយ ព្រោះ​ទឹកចិត្ត​ស្វាមី​របស់​នាង​ខ្ញុំ​បែប​ណា នាង​ខ្ញុំ​ពិតជា​អាច​ទទួលយក​បាន បូក​រួម​ទាំង​ឧបនិស្ស័យ​ក៏​មាន​ភាព​ត្រូវ​គ្នា​ច្រើន ។