ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​ហាង​ទំនិញ​អន​ឡាញ​បែប​ណា​ដើម្បី​ទទួល​បាន​ជោគជ័យ

7 ឆ្នាំ មុន

ការ​មានគំនិត​បង្កើត​ហាង​លក់ទំនិញ​តាម​អន​ឡាញ ដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន​ឱ្យ​គេ​ស្គាល់ វា​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ ប្រសិនបើ​យើង​មិន​បាន​ឈ្វេងយល់​ពី​ឥរិយាបថ ចំណង់​ចំណូលចិត្ត​អតិថិជន និង

ការ​មានគំនិត​បង្កើត​ហាង​លក់ទំនិញ​តាម​អន​ឡាញ ដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន​ឱ្យ​គេ​ស្គាល់ វា​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ ប្រសិនបើ​យើង​មិន​បាន​ឈ្វេងយល់​ពី​ឥរិយាបថ ចំណង់​ចំណូលចិត្ត​អតិថិជន និង​បច្ចេកវិទ្យា​ទាន់សម័យ​។ ទោះបី​យ៉ាងណា ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​ជា​ចំណេះ​ខ្លះ​ៗ​អំពី​តិច​និក​នៃ​របរ​មួយ​នេះ ។

១-​ដឹង​ព័ត៌មាន និង​ឥរិយាបថ​អតិថិជន ៖
មុន​នឹង​បង្កើត​ហាង​ទំនិញ​អន​ឡាញ សំខាន់​បំផុត​គឺ​ត្រូវ​ដឹង​ថា កំពុង​តែ​លក់​ឱ្យ​អ្នក​ណា ? អ្នក​ណា​គឺជា​អ្នកទិញ​ទំនិញ ? អ្វី​ដែល​អតិថិជន​ត្រូវការ ឬ​ហៅ​ភាសា​ដែល​ងាយស្រួល​យល់​គឺ «​ក្រុម​គោលដៅ​» ត្រូវ​តែ​ច្បាស់លាស់ ត្រូវ​ដឹង​ថា អតិថិជន​ជា​អ្នក​ណា និង​ត្រូវការ​អ្វី ។

បើ​យើង​យល់​ដឹង​ពី «​ក្រុម​គោលដៅ​» ច្រើន​ប៉ុនណា នឹង​កាន់តែ​ជួយ​ឱ្យ​យើង​បង្កើត​ហាង​ទំនិញ​អន​ឡាញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ អ្នក​នឹង​ដឹង​ថា ត្រូវ​ទំនាក់ទំនង​យ៉ាងណា​ដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន និង​ជួយ​បំពេញ​ឱកាស​ការ​លក់​កាន់តែ​ខ្លាំង​ឡើង ។

២-​រចនា​ហាង​ទំនិញ​អន​ឡាញ​ឱ្យទាន់ សម័យ និង​ងាយ​ៗ ៖
នៅ​ពេល​បានដឹង​ពី «​ក្រុម​គោលដៅ​» ហើយ គឺ​ដល់​ពេល​យើង​មក​មើល​វិធី​បង្កើត​ហាង​ទំនិញ​អន​ឡាញ​ឱ្យ​ទាក់ទាញ​ចិត្ត​អតិថិជន ។

ហាង​ទំនិញ​អន​ឡាញ គឺជា «​ចំណាប់អារម្មណ៍​ដំបូង​» ដែល​អតិថិជន​របស់​អ្នក​ជួប​។ នេះ​គឺជា​តិច​និក​បង្កើត​ខ្លឹមសារ ៖ ត្រូវ​មាន​ទំនុកចិត្ត​ថា យើង​កំពុង​តែ​ទាក់ទង​ដើម្បី​លក់​ផលិតផល ឬ​សេវាកម្ម​ដល់​ក្រុម​គោលដៅ ដែល​ហាង​ទំនិញ​អន​ឡាញ​ត្រូវ​មាន «​ប្រធានបទ​ធំ​មួយ​» និង​មាន​ពាក្យ​អធិប្បាយ​ខ្លី​ៗ​។ បន្ទាប់​មក​ត្រូវ​និយាយ​ដល់​ការងារ​របស់​អ្នក ដោយ​ប្រើ​ពាក្យ​ងាយ​យល់ មិន​ច្របូកច្របល់​ដើម្បី​ជំរុញ​ការ​ចង់​ដឹង​ចង់​ឃើញ និង​ចុង​ក្រោយ​បញ្ចូល​សាច់​រឿង​ដែល​ត្រូវការ ។

៣-​បង្ហាញ​ផលិតផល ឬ​សេវាកម្ម​ឱ្យ​ទាក់ទាញ​ចិត្ត ៖
មាន​ទំនុកចិត្ត​ថា រូបភាព​នៃ​ផលិតផល និង​សេវាកម្ម​របស់​អ្នក ត្រូវ​តែ​ស្រស់​ស្អាត ។ អ្នក​ត្រូវ​ចាត់ចែង​ពេលវេលា ឬ​រក​មនុស្ស​ដែល​មាន​ថ្វីដៃ​មក​ថតរូប​ភាព​ផលិតផល ឬ​សេវាកម្ម​នោះ​។ ពេល​ខ្លះ​អ្នក​អាច​ចាំបាច់​ត្រូវ​ជួល​អ្នក​ណា​ម្នាក់ (​ដែល​មិន​ថ្លៃ​ពេក​) មក​ថតរូប​ទំនិញ សេវាកម្ម ក្រុមការងារ ទីកន្លែង​មុខ​ជំនួញ ឬ​ក៏​រក​ទិញ​រូបភាព​ស្អាត​ៗ​ពី​វែ​ប​សាយ​ដូច​ជា iStock.com និង DepositPhotos.com ។

៤-​ហាង​ទំនិញ​អន​ឡាញ​អាច​ទាក់ទង​បាន​គ្រប់​ឧបករណ៍ ៖
សំខាន់​ណាស់ ! ត្រូវ​ទុកចិត្ត​ថា ហាង​ទំនិញ​អន​ឡាញ​របស់​អ្នក​នឹង​បង្ហាញ​នៅ​លើ​គ្រប់​ឧបករណ៍ ។ ការ​ស្វែងរក​ផលិតផល និង​សេវាកម្ម​នៅ​លើ​ទូរស័ព្ទ​ដៃ​ខ្លាំង​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន គឺ​ចាំបាច់​ត្រូវ​បង្កើត​ហាង​ទំនិញ​អន​ឡាញ ដែល​អតិថិជន​អាច​ប្រើ​បាន​គ្រប់​ឧបករណ៍​ទាំងអស់ ។

៥-​អតិថិជន​អាច​ទាក់ទង​ដោយ​ងាយ​ៗ ៖
ស្តាប់​មើលទៅ​ដូច​ជា​គ្មាន​ប្រយោជន៍ ប៉ុន្តែ​យើង​ឃើញ​ថា ហាង​ទំនិញ​អន​ឡាញ​ជា​ច្រើន​គ្មាន​ព័ត៌មាន​សម្រាប់​ទាក់ទង (Contact Us) ឬ​គ្មាន​សូ​ម្បី​តែ​លេខ​ទូរស័ព្ទ ។ យើង​សូម​ណែនាំ​ថា អ្នក​ត្រូវ​មាន​កន្លែង​ទំនាក់ទំនង​ឱ្យ​បាន​គ្រប់សព្វ​ដូច​ជា លេខ​ទូរស័ព្ទ អុ​ី​ម៉ែ​ល និង​អាសយដ្ឋាន​ហាង​ទំនិញ ព្រោះ​ទីតាំង​មាន​សារសំខាន់​ណាស់ ដើម្បី​ឱ្យ​អតិថិជន​ជឿជាក់​ថា ហាង​របស់​អ្នកមាន​ពិតប្រាកដ ទោះបីជា​ពួក​គេ​មិន​ធ្លាប់​មក​ហាង​នោះ​ក៏​ដោយ ។

៦-​បង្កើត​ហាង​ទំនិញ​អន​ឡាញ​ឱ្យ​ជាប់​ចំណាត់ថ្នាក់​ក្នុង Google ៖
ការ​ចាត់​ចំណាត់ថ្នាក់​ក្នុង Google ត្រូវ​រក​បុគ្គល​មាន​ជំនាញ​ខ្ពស់ ដែល​ពេល​នេះ​អ្នក​អាច​ចំណាយ​ពេលវេលា​សិក្សា​ដោយ​ខ្លួនឯង ឬ​ជួល​អ្នក​ផ្តល់​សេវា ។ ទោះជា​យ៉ាងណា គឺ​អាច​ចាត់​ចំណាត់ថ្នាក់​ក្នុង Google តាម​វិធី​ងាយ​ៗ ដោយ​ការ​កែតម្រូវ​ក្នុង HTML Title Tags ដែល​ការ​ធ្វើ​នេះ នឹង​បង្ហាញ​លទ្ធផល​ឱ្យ​ឃើញ​ក្នុង Google ។

ការ​បង្កើត​ហាង​ទំនិញ​អន​ឡាញ​ឱ្យ​ទទួល​បាន​ជោគជ័យ​មាន​កត្តា​សំខាន់​ផ្សេង​ៗ​គ្នា​ច្រើន ប៉ុន្តែ​បើ​អ្នក​ធ្វើ​តាម​៦​ចំណុច​ដែល​ណែនាំ​មកនេះ ក៏​គ្រប់គ្រាន់​សម្រាប់​បង្កើត​ហាង​ទំនិញ​អន​ឡាញ​ដ៏​ល្អ មានគុណ​ភាព និង​បង្កើន​ការលក់ ៕