ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តម​អាហារ​គឺ​អាច​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​មហារីក

7 ឆ្នាំ មុន

ការ​តម​អាហារ​ប្រហែលជា​អាច​ព្យាបាល​ជំងឺមហារីក​គ្រាប់​ឈាម​របស់​កុមារ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ ហើយ​ក្រុម​អ្នកជំនាញ​ជឿ​ថា វា​អាច​បញ្ច្រាស​ផល​ប៉ះពាល់​នៃ​ជំងឺ​ផង​ដែរ ។

ការ​តម​អាហារ​ប្រហែលជា​អាច​ព្យាបាល​ជំងឺមហារីក​គ្រាប់​ឈាម​របស់​កុមារ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ ហើយ​ក្រុម​អ្នកជំនាញ​ជឿ​ថា វា​អាច​បញ្ច្រាស​ផល​ប៉ះពាល់​នៃ​ជំងឺ​ផង​ដែរ ។

ជាតិ​ខ្លាញ់​លើស​ត្រូវ​បាន​គេ​ដឹង​ថា ជួយ​ជំរុញ​ដំណើ​ការ​របស់​អ័រម៉ូន Leptin ដែល​វា​ជា​អ័រម៉ូន​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជំរុញ​ការ​លូតលាស់​របស់​ដុំ​សាច់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Texas Southwestern បាន​ធ្វើការ​សិក្សា​លើ​សត្វ​កណ្តុរ និង​បាន​ព្យាយាម​រៀប​ផែនការ​ដាក់​កម្រិត​របប​អាហារ​ជា​ច្រើន ។

កណ្តុរ​ទាំងអស់​មាន​ជំងឺមហារីក​កោសិកា​ឈាមស​ស្រួច​ស្រាវ (ALL) ដែល​វា​ជា​ប្រភេទ​ជំងឺមហារីក​គ្រាប់​ឈាម​កើតឡើង​ទូទៅ​បំផុត​ចំពោះ​កុមារ ។ ប្រហែល​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​២.០០០​នាក់​នឹង​មាន​ជំងឺ​នេះ ។ កណ្តុរ​ពាក់កណ្តាល​ត្រូវ​បាន​គេ​ឲ្យ​ចំណី​ជា​ធម្មតា​រៀងរាល់ថ្ងៃ ខណៈ​កណ្តុរ​មួយ​ក្រុម​ទៀត​ទទួល​បាន​ចំណី​មួយ​ថ្ងៃ និង​តមចំណី​មួយ​ថ្ងៃ ។

នៅ​ចុងបញ្ចប់​នៃ​ស​ប្តា​ហ៍​ទី​ប្រាំពីរ សត្វ​កណ្តុរ​ដែល​បាន​តម​អាហារ​ស្ទើរតែ​រក​មិនឃើញ​កោសិកា​មហារីក នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ ។

ការ​តម​អាហារ​គឺ​ត្រូវ​បាន​គេ​ដឹង​ថា អាច​កាត់​បន្ថយ​កម្រិត​នៃ​អ័រម៉ូន Leptin ដែល​វា​ជា​ម៉ូលេគុល​ផ្តល់​សញ្ញា​ឲ្យ​កោសិកា និង​បង្កើត​ឡើង​ដោយ​ជាលិកា​ខ្លាញ់​។ ពួក​គេ​បាន​រក​ឃើញ​ការ​ថយ​ចុះ​កម្រិត leptin ក្នុង​ឈាម ព្រមទាំង​ក្នុង​ខួរឆ្អឹង​របស់​សត្វ​កណ្តុរ​ដែល​បាន​តម​អាហារ ។

ពួក​គេ​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​ទទួល​បាន​ចំណី​ជា​ធម្មតា​ស្លាប់​ក្នុង​រយៈពេល​៥៩​ថ្ងៃ ខណៈ​សត្វ​កណ្តុរ ដែល​បាន​តម​អាហារ​៧៥​ភាគរយ នៅ​រស់រាន​មានជីវិត​ជាង​បួន​ខែ​ដោយ​គ្មាន​សញ្ញា​នៃ​ជំងឺមហារីក​គ្រាប់​ឈាម ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​លោក​វេជ្ជបណ្ឌិត Chengcheng Zhang បាន​និយាយ​ថា « វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​យើង​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ ដែល​បាន​តម​អាហារ​អាច​បញ្ឈប់​ការ​លូតលាស់​នៃ​ជំងឺមហារីក​»​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹមថា ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​អាច​នឹង​ធ្វើ​ឡើង​នៅ​ពេល​អនាគត ដើម្បី​កំណត់​ពី​ឥទ្ធិពល​នៃ​ការ​តម​អាហារ​ចំពោះ​ទម្រង់​ដទៃ​ទៀត​នៃ​ជំងឺមហារីក ៕