ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​​​សម្តែង​និង​ជា​​​ពិធីករ រៀបការដ៏អធឹក​​អធមជាមួយ​​កូនស្រី​មន្ត្រី​​គយ​​​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង និង​ពិធីករ ហេង ពិសិ​ដ្ឋ បាន​​​ចូល​រោងការ​ជាមួយ​កូនស្រី​មន្ត្រី​គយ​ដ៏​ស្រស់​សោភា​ម្នាក់​ នៅ​ថ្ងៃ​ទី០​៤​​មករា ​នេះ​ បន្ទាប់​ពី​ស្វែង​យល់​ចិត្ត​​គ្នា​ជា​យូ​មក​ហើយនោះ ​។

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង និង​ពិធីករ ហេង ពិសិ​ដ្ឋ បាន​​​ចូល​រោងការ​ជាមួយ​កូនស្រី​មន្ត្រី​គយ​ដ៏​ស្រស់​សោភា​ម្នាក់​ នៅ​ថ្ងៃ​ទី០​៤​​មករា ​នេះ​ បន្ទាប់​ពី​ស្វែង​យល់​ចិត្ត​​គ្នា​ជា​យូ​មក​ហើយនោះ ​។

មង្គលការ​តារា​រូប​នេះ​ ​មាន​ភ្ញៀវ​ប្រមាណ​ជិត​១​ពាន់​នាក់​បាន​អញ្ជើញ​ចូលរួម ហើយ​ភាគច្រើន​ជា​អ្នកជំនួញ និង​មន្ត្រី មានមុខមាត់ ខ្ពស់​ ​ក្នុង​ជួរ​រដ្ឋាភិបាល ​។ មង្គលការ​ដ៏​អធិកអធម របស់​លោក ហេង ពិសិដ្ឋ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អគារ
​K​ ដែល​កកកុញ​ដោយ​ភ្ញៀវ​សំខាន់​ៗ ពិសេស​គេ​ឃើញ​មាន​រថយន្ត​ទំនើប ចត​ត្រៀម ត្រា​ច្រើន​ស្ទើរ​ស្ទះផ្លូវ ហើយ​វា​ក៏​ក្លាយជា​វេទិកា​
ប​ង្អួត​សំលៀក​បំពាក់ ​និង​គ្រឿងអលង្ការ​ផង​ដែរ​ ។

មង្គលការ​តារា​សម្តែង​រូប​នេះ​ មិន​មាន​វត្តមាន​អ្នកសិល្បៈ​ច្រើន​កុះករ​ទេ ​ព្រោះតែ​ទីតាំង​មិន​មាន​លទ្ធភាព​ទទួល​បាន​ភ្ញៀវ​ច្រើន នេះ​​បើ​តាម​ការ​បញ្ជាក់​របស់​សាមីខ្លួន​ ។ តារា​សម្តែង​រូប​នេះ​​លើក​ឡើង​ថា​ ភ្ញៀវ​ភាគច្រើន​គឺ​អ្នកជំនួញ និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​គឺជា​ភ្ញៀវ​របស់​ឪពុក​ម្តាយ​លោក និង​ឪពុក​ម្តាយក្មេក​សម្រាប់​លោក​មាន​តិចតួច​បំផុត ។

ភរិយា​របស់​លោកហេង ពិសិដ្ឋ​ ឈ្មោះណ​យ ម៉េ​ង​ចាន់​លាភ​ ដែល​មាន​វ័យ​២៣​ឆ្នាំ​ គឺជា​កូនស្រី​អតីតមន្ត្រី​គយ​ម្នាក់​ ​។ ​លោក​ថា ​ការ​រៀប​ការ​នេះ ក្រោយ​ស្វែង​យល់ចិត្ត​គ្នា​ជា​យូ​រ​មក​ហើយ និង​បន្ទាប់​ពី​មានការ​ណែនាំ​ពី​ចាស់ទុំ​ ។ លោក​ថា​ មិន​មាន​អ្នកសិល្បៈ​ច្រើន​ចូលរួម​ ដូច​កម្មវិធី​សិល្បៈ​ដទៃ​ទេ​ ខណៈ​ដែល​ភ្ញៀវ​ខាង​ម្តាយ​ក្មេក​មាន​ចំនួន​ច្រើន​លើសលប់ ប៉ុន្តែ​លោក​នឹង​រៀបនឹង​រៀបចំ​កម្មវិធី​ខួប​គម្រប់​អាពាហ៍ពិពាហ៍​មួយ​នៅ​ឆ្នាំ​ក្រោយ​​ប្រសិនបើ​ឱកាសល្អ​ ។

ក្រោយ​រៀប​ការ​លោក​​និង​ភរិយា នឹង​ធ្វើ​ដំណើរ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​កោះ​ម៉ា​ល់​ឌី​វ​ ។ តារា​សម្តែង​វ័យ​២៨​ឆ្នាំ​រូប​នេះ​ លើក​ឡើង​ដែរ​ថា ការងារ​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ហាង​កា​រ៉េ​ម TOTO​គឺ​លោក​នៅ​តែ​បន្ត​ធ្វើ​ដដែល​ហើយ​សម្រាប់​ការងារ​សិល្បៈ​ក៏​លោក​មិន​បញ្ចប់​ដែរ ហើយ​ក្រោយ​ពេល​រៀប​ការ​លោក​នឹង​ចូល​ថត​ខ្សែភាពយន្ត​ថ្មី​មួយ​ផង​ដែរ ។

ទោះបីជា​រៀប​ការ​ហើយ​ក្តី​​ ក៏​នៅ​តែ​បន្តការងារ​ជា​ពិធីករ និង​ច្រៀង​នៅ​កម្មវិធី​នានា​ដែរ ​ប្រសិនបើ​ឱកាស​ហុច​​ឱ្យ ពិសេស​លោក​មាន​គម្រោង​ចង់​​ផលិតកម្ម​វិធី​សម្រាប់​ចាក់​ផ្សាយ​លើ​ស្ថានីយទូរទស្សន៍​ផង​ដែរ ។ ​ក្រោយ​រៀប​ការ​សិល្បករ​ ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​មក​ពី​បរទេស​រូប​នេះ​ គ្រោង​នឹង​បើកមុខ​ជំនួញ​ថ្មី​របស់​ខ្លួន​ផង​ដែរ ​គឺ​គម្រោង​បើក​ភោជនីយដ្ឋាន​នៅ​ផ្សារ​ទំនើប​ដែល​គ្រោង​សហការ​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ជំនាញ​លើ​ម្ហូប​អាស៊ី​នោះ​ដោយ​នឹង​ទុក​មុខ​ជំនួញ​នេះ​ឲ្យ​ភរិយា​ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ ​។ លោក​រំពឹង​ទុក​ដែរ​ថា ​ក្រោយ​រៀប​ការ​លោក​នឹង​បំពេញ​កត​ព្វ​កិច្ច​ជា​ស្វាមី​ដ៏​ល្អ និង​អាច​ស្វែងរក​សុភមង្គល​ សម្រាប់​គ្រួសារ​មួយ​បាន​ ។