ហ្វាំងឡង់ចំណាយប្រាក់ខែដល់ពលរដ្ឋគ្មានការងារធ្វើ
AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកអូលលី កេនហ្កាស នៅវិទ្យាស្ថានយុវនីតិសម្បទា របស់ហ្វាំងឡង់(KELA)បានឱ្យដឹងកាលពីថ្ងៃទី២ មករា ២០១៧ ថា គម្រោងការសាកល្បងរយៈពេល២ឆ្នាំ
AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកអូលលី កេនហ្កាស នៅវិទ្យាស្ថានយុវនីតិសម្បទា របស់ហ្វាំងឡង់(KELA)បានឱ្យដឹងកាលពីថ្ងៃទី២ មករា ២០១៧ ថា គម្រោងការសាកល្បងរយៈពេល២ឆ្នាំ
AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកអូលលី កេនហ្កាស នៅវិទ្យាស្ថានយុវនីតិសម្បទា របស់ហ្វាំងឡង់(KELA)បានឱ្យដឹងកាលពីថ្ងៃទី២ មករា ២០១៧ ថា គម្រោងការសាកល្បងរយៈពេល២ឆ្នាំជាមួយពលរដ្ឋចំនួន២.០០០នាក់ ដែលរដ្ឋាភិបាលជ្រើសជាគំរូ ដើម្បីទទួលប្រាក់់ប្រចាំខែ ដោយចាប់ផ្តើមពីថ្ងៃទី១ មករា តទៅ គឺជាគំរូទទួលប្រាក់ក្នុងម្នាក់៥៦០អឺរ៉ូជារៀងរាល់ខែ ។ ប្រាក់ខែនេះនឹងកាត់បន្ថយប្រសិនបើអ្នកនោះបានទទួលប្រាក់បំណាច់ពីកន្លែងផ្សេង ។
លោកកេនហ្កាស ឱ្យដឹងថា ផែនការនោះដើម្បីលុបចោល«បញ្ហាគ្មានចំណង់ចំណូលចិត្ត»លើក្រុមមនុស្សដែលគ្មានការងារធ្វើ។ ការសាកល្បងនេះកំពុងស្ថិតក្នុងបំណងលុបបំបាត់ចោលការភ័យខ្លាចរបស់ពលរដ្ឋដែល«បាត់បង់អ្វីម្យ៉ាង» ខណៈពេលអ្នកទទួលការជ្រើសរើសជាគំរូនឹងបានទទួលប្រាក់ខែបន្ត ទោះបីជាស្ថិតក្នុងអំឡុងពេលដែលបានទទួលការងារថ្មីធ្វើក៏ដោយ ។
បច្ចុប្បន្នអ្នកគ្មានការងារធ្វើអាចបដិសេធប្រាក់ចំណូលទាប ឬការងាររយៈពេលខ្លី ព្រោះបារម្ភថា ផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុទទួលការបន្ថយច្រើនក្រោមប្រព័ន្ធនានារ៉ាប់រងសង្គមដែលស្មុគស្មាញរបស់ហ្វាំងឡង់ ។ គឺជារឿងគួរឱ្យចាប់អារម្មណ៍មួយអាចមើលឃើញថា គម្រោងការនោះនឹងធ្វើឱ្យពលរដ្ឋប្រតិបត្តិបែបណា ?
វានឹងធ្វើឱ្យពួកគេព្យាយាមរកការងារធ្វើ សាកល្បងប្តូរការងារ ឬខ្ជិលច្រអូសជាងមុននៅពេលដឹងថា មានចំណូលពិតប្រាកដដោយមិនចាំបាច់បម្រើការងារ ។
អត្រាអ្នកគ្មានការងារធ្វើរបស់ហ្វាំងឡង់ដែលមានពលរដ្ឋប្រហែល៥,៥លាននាក់ នៅភាគខាងជើងតំបន់អឺរ៉ុបមានប្រហែល៨,១%នៅក្នុងខែវិច្ឆិកា គឺគ្មានការងារធ្វើចំនួន២១៣.០០០នាក់ ដោយតួលេខនេះស្មើនឹងឆ្នាំ២០១៥ ។
គម្រោងការនេះគឺជាផ្នែកមួយនៃបទដ្ឋាននានា ដែលរដ្ឋាភិបាលកំពុងដំណើរការដើម្បីដោះស្រាយបញ្ហាពលរដ្ឋគ្មានការងារធ្វើនៅហ្វាំងឡង់ ។ លោកកេនហ្កាសបន្តទៀតថា គម្រោងសាកល្បងប្រាក់ចំណូលមូលដ្ឋានអាចនឹងពង្រីកនៅពេលក្រោយទៅលើក្រុមដែលមានចំណូលទាបដូចជាអ្នកមានរបរតូចតាច និងកម្មករក្រៅម៉ោងជាដើម ៕
ចែករំលែកព័តមាននេះ