ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ ! សម្រុកចូល​កា.ប់​ដល់​ក្នុង​មន្ទីរពេទ្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​រង​របួសធ្ងន់​ត្រូវ​បាន​មិត្តភក្តិ​នាំ​ទៅ​ព្យាបាល ស្រាប់តែ​ជន​ដៃដល់​មួយ​ក្រុម​សម្រុកចូល​ទៅ​ព្រួត​កា.ប់​ដល់​ក្នុង​មន្ទីរពេទ្យ បណ្តាល​ឲ្យ …

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​រង​របួសធ្ងន់​ត្រូវ​បាន​មិត្តភក្តិ​នាំ​ទៅ​ព្យាបាល ស្រាប់តែ​ជន​ដៃដល់​មួយ​ក្រុម​សម្រុកចូល​ទៅ​ព្រួត​កាប់​ដល់​ក្នុង​មន្ទីរពេទ្យ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ទៀត និង​វាយ​បំផ្លាញ​សម្ភារៈ​បរិក្ខារ​របស់​មន្ទីរពេទ្យ​ខូចខាត​ទៀត​ផង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​មន្ទីរពេទ្យ​សម្តេចឪ ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​រង​របួសធ្ងន់​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ជឹ​ម ស្នា និង​ម្នាក់​ទៀត​ឈ្មោះ ថេ​ង វណ្ណ​ឡុ​ង ។

តាម​សម្តី​របស់​លោក គង់ សឹម​ចាន់ អាយុ​៤៤​ឆ្នាំ ជា​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​សម្តេចឪ ស្នាក់​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​មិន​បានដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​រង​របួស​មក​ពី​កន្លែង​ណា​ទេ ត្រូវ​បាន​មិត្តភក្តិ​ម្នាក់​នាំ​យក​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​មាន​ស្នាម​កាប់​រយះ​ក្បាល ធ្ងន់ ខណៈ​ពេល​គាត់​កំពុង​តែ​ដេរ​មុខរបួស ស្រាប់តែ​មាន​ក្មេង​ទំនើង​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ និង​ម៉ាក Zoomer-X ពណ៌​ខៀវ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ និង​បំពង់​ទីប​គ្រប់​ដៃ​សម្រុកចូល​ទៅ​កាប់​បុរស​២​នាក់​ដែល​កំពុង​តែ​ដេរ​របួស​នោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ថែម​ទៀត ហើយ​ថែម​ទាំង​កាប់​បុរស​ម្នាក់​ដែល​ជា​អ្នក​ជូន​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទៀត​ផង មិនតែប៉ុណ្ណោះ​ជន​ដៃដល់​បាន​កាប់​បំផ្លាញ​គ្រឿង​បរិក្ខារ​នៅ​ក្នុង​មន្ទីរពេទ្យ​ខូចខាត​អស់​មួយ​ចំនួន​ផង​ដែរ ភ្លាម​ៗ​នោះ​សន្តិសុខ​មន្ទីរពេទ្យ​ក៏​បានរ​ត់ទៅ​បិទទ្វារ​របង​មិន​ឲ្យ​ជន​បង្ក​ជិះ​ម៉ូតូ​ចេញ ក៏​ត្រូវ​ជន​បង្ក​គំរាម​កាប់​ទៀត ទើប​សន្តិសុខ​បើកទ្វារ​ឲ្យ​ជន​បង្ក​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទាំង​៣​នាក់​ត្រូវ​បាន​មន្ទីរពេទ្យ​សម្តេចឪ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ព្យាបាល ៕