ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោលើសសាហា.វ! ឡើងខ្ទេចមនុស្ស

7 ឆ្នាំ មុន

ខេត្ត​រតនគិរី ​៖ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​​រន្ធត់​មួយបាន​​កើតឡើង​ រវាង​​​ម៉ូតូ​និង​រថយន្ត​ប៉ះ​គ្នា​ពេញ​ទំហឹង ​កាលពី​វេលា​ម៉ោង​០៤ និង០៥នាទីរសៀល​​ថ្ងៃ​ទី​០៤ ​មករា ​​ស្ថិត​ត្រង់​ចំណុច​ភូមិ​មួយ​ ក្នុងឃុំ​ឡា​មិ​ញស្រុក​បរ​កែវ បណ្តាល​ឱ្យមនុស្ស​ស្លា.ប់​ម្នាក់ ​និង​របួស ​ធ្ងន់​ម្នាក់​ ។ ​

ខេត្ត​រតនគិរី ​៖ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​​រន្ធត់​មួយបាន​​កើតឡើង​ រវាង​​​ម៉ូតូ​និង​រថយន្ត​ប៉ះ​គ្នា​ពេញ​ទំហឹង ​កាលពី​វេលា​ម៉ោង​០៤ និង០៥នាទីរសៀល​​ថ្ងៃ​ទី​០៤ ​មករា ​​ស្ថិត​ត្រង់​ចំណុច​ភូមិ​មួយ​ ក្នុងឃុំ​ឡា​មិ​ញស្រុក​បរ​កែវ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ម្នាក់ ​និង​របួស ​ធ្ងន់​ម្នាក់​ ។ ​

​ប្រភពឱ្យ​ដឹងថា អ្នក​បើក​ម៉ូតូ​ឈ្មោះរ​ចំ ចប់​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ ជនជាតិ​ទំ​ពូន ​(​ស្លាប់​) ​​មាន​ទីលំនៅ​ភូមិ​គ្លិះ​ ឃុំ​ស៊ើ​ង ​ស្រុក​បរ​កែវ​ និង​អ្នក​របួសធ្ងន់ ​(​មិន​ស្គាល់​អត្តសញ្ញាណ​)​ ។ រីឯ​អ្នក​បើកបររថយន្ត​​បាន​​គេច​បាត់ស្រមោល​។​

ប្រភព​បន្ត​​ទៀត​ថា ​អ្នក​បើក​​ម៉ូតូ​រង​គ្រោះ​រហូត​ស្លាប់​នេះ​ដោយសារ​តែ​ស្រវឹងស្រា ​។ ​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​ កម្លាំង​នគរបាល​ចរា ចរណ៍ ​និង​កម្លាំង​​ប៉ុស្តិ៍​​ឃុំ​ឡា​មិ​ញ ​បាន​ប្រគល់​សព​ឱ្យ​​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ ។​

ទោះបី​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​និង​នគរបាល​ខេត្ត​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​នោះ​មក​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ​។ សូម​បញ្ជាក់​ថា ​ម៉ូតូ​បើក​ចេញពី​ផ្លូវលំ​មិន​ប្រយ័ត្ន​ឡើង​មក​ផ្លូវជាតិ​លេខ​៧៨ ​ត្រង់​ចំណុច​ទីតាំង​ខាងលើ​បុក​គ្នា​ពេញទំហឹង​ជាមួយរ​យន្ត​តែ​ម្តង​ ៕