ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lenovo បង្ហាញ​ផលិតផល​ថ្មី​នៅ CES

7 ឆ្នាំ មុន

ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​CES នៅ​ទីក្រុង​Las Vegas សហរដ្ឋអាមេរិក ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​បាន​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ ក្នុង​នោះ​ក្រុមហ៊ុន​Lenovo

ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​CES នៅ​ទីក្រុង​Las Vegas សហរដ្ឋអាមេរិក ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​បាន​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ ក្នុង​នោះ​ក្រុមហ៊ុន​Lenovo ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិតផល ថ្មី​ៗ​របស់​ខ្លួន​ជា​ច្រើន​ដូច​ជា កុំព្យូទ័រ​ថ្មី ឧបករណ៍​បំពង​សំឡេង និង​ផលិតផល ផ្សេង​ៗ​ទៀត ។

ផលិតផល​មួយ​ថ្មី​នោះ​មានឈ្មោះ​ថា Lenovo 500 Multimedia Controller ដែល​ជា ឧបករណ៍​ឈានមុខ​សម្រាប់​ប្រើប្រាស់​ក្នុង​សម័យ​ទំនើប​មួយ​នេះ​ដែល​មាន​សមត្ថភាព​ជា​ច្រើន​ដូច​ជា​អាច​ប្រើប្រាស់​ជាមួយ​កម្មវិធី​Window 10​ឬ​អាច​និយាយ​បាន​ថា ជា​keyboard សម្រាប់​គ្រប់​គ្រង់​កុំព្យូទ័រ​ពី​ចម្ងាយ ។

Lenovo 500 Multimedia Controller ជា​ក្តារ​ឧបករណ៍​គ្រប់គ្រង​ដែល​ច្នៃ​ម៉ូ​ដ​ឡើង មាន​ភាព​ងាយស្រួល​ចាប់​កាន់ និង​ងាយស្រួល​ក្នុង​ការ​វាយ​អក្សរ​នានា ។ វា​មាន​ទម្ងន់​១៤១g និង​អាច​បញ្ជារ​ឧបករណ៍​ផ្សេង​ក្នុង​ចំងាយ​២០m​។ ចំណែក​ថ្ម​របស់​វា​វិញ​អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​៨​ខែ ។ វា​និង​មាន​ដល់​នៅ​ខែមីនា ឆ្នាំ​២០១៧​។ ឧបករណ៍​ថ្មី​នេះ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​wireless ៕