ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាមីន​ដែល​មាន​សារៈសំខាន់ចំពោះ​អ្នក​អាយុ​លើស​ពី​40​ឆ្នាំ

7 ឆ្នាំ មុន

វីតាមីន​ជា​ឱសថ​ដែល​មានមុខ​ងារ​ជាក់លាក់​មួយ​ក្នុង​ការ​ជួសជុល​ប្រព័ន្ធ​រាង​កាយ ដែល​បាន​រង​ការ​ខូចខាត​ដោយសារ​កត្តា​មួយ​ចំនួន ។ ទោះជា​យ៉ាងណា បន្ទាប់​ពី​មនុស្ស​ម្នាក់​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ ពួក​គេ​ត្រូវការ​វីតាមីន​សំខាន់

វីតាមីន​ជា​ឱសថ​ដែល​មានមុខ​ងារ​ជាក់លាក់​មួយ​ក្នុង​ការ​ជួសជុល​ប្រព័ន្ធ​រាង​កាយ ដែល​បាន​រង​ការ​ខូចខាត​ដោយសារ​កត្តា​មួយ​ចំនួន ។ ទោះជា​យ៉ាងណា បន្ទាប់​ពី​មនុស្ស​ម្នាក់​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ ពួក​គេ​ត្រូវការ​វីតាមីន​សំខាន់​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ជំងឺ​ដែល​អាច​កើតឡើង​ដោយសារ​ភាព​ចាស់​ទ្រុឌទ្រោម ។

វីតាមីន B12 គឺជា​វីតាមីន​មួយ​ក្នុង​ចំណោម​វីតាមីន​សំខាន់​ខាងលើ ។ វា​ចាំបាច់​ដើម្បី​ឲ្យ​ខួរក្បាល និង​ឈាម​ដំណើរការ​តាម​មុខងារ​បាន​ត្រឹមត្រូវ ។ ត្រី សាច់​មាន់ និង​សាច់​ផ្សេង​ទៀត​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​វីតាមីន B12 ។ ទោះជា​យ៉ាងណា នៅ​ពេល​រាង​កាយ​មាន​វ័យ​កាន់តែ​ចាស់ វា​មិន​អាច​ស្រូប​យក​វីតាមីន​នេះ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ ហេតុ​ដូចនេះ ពួក​គេ​ត្រូវ​ទទួលទាន​ថ្នាំ​គ្រាប់​វីតាមីន B12 ជា​ជំនួយ ។

ការ​ទទួលទាន​ជាតិ​កាល់ស្យូម​គឺ​ចាំបាច់ ដើម្បី​ទប់ស្កាត់​ជំងឺ​មួយ​ចំនួន​ដូច​ជា គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ពុក​ឆ្អឹង និង​ការពារ​ការ​បាក់ឆ្អឹង​ផង​ដែរ ។ នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម វា​នឹង​យកជាតិ​កាល់ស្យូម​ពី​ឆ្អឹង​របស់​អ្នក ។ នេះ​គឺជា​មូលហេតុ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​គួរតែ​ទទួលទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន​។ មនុស្ស​ដែល​មាន​អាយុ​សែសិប​ឆ្នាំ គួរតែ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម ដូច​ជា​ទឹកដោះ សណ្តែក តៅហ៊ូ ត្រី និង spinach …​។

វីតាមីន​មួយទៀត​គឺ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ជាង​សែសិប​ឆ្នាំ​គឺ វីតាមីន D ។ វា​ចាំបាច់​ដើម្បី​ទប់ស្កាត់​ជំងឺមហារីក ជំងឺថ្លើម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ ដើម្បី​អាច​ឲ្យ​រាង​កាយ​ស្រូប​យកជាតិ​កាល់ស្យូម វីតាមីន D គឺ​សំខាន់​ខ្លាំង​ណាស់ ។

ប្រភព​ល្អ​បំផុត​នៃ​វីតាមីន​D គឺ​ពន្លឺព្រះអាទិត្យ​។ ទឹកដោះគោ គ្រាប់​ធញ្ញជាតិ និង​ត្រី​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​វីតាមីន D ៕​