ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ ! ​ចាប់ពី​ថ្ងៃ​ទី​៣ ​ដល់​៩ ​សីហា​ភ្លៀង​បន្ត​ធ្លាក់​លាយឡំ​បាតុភូត​ផ្គរ រ​ន្ទះ និង​ខ្យល់​កន្ត្រាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៩ ខែសីហា​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករណ៍​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៩ ខែសីហា​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករណ៍​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២ សីហា​បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) ដែល​អូស​បន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម​ជាមួយ និង​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​បង្គួរ​ទៅ​ខ្លាំង​មក​លើ​តំបន់​មាត់សមុទ្រ​។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ និង​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក នៅ​ថ្ងៃ​ទី​៦-៩ ខែសីហា ដោយសារ​ឥទ្ធិពល​ហ្ទឺ​ន បណ្តា​ខេត្ត និង​រាជធានី​នៅ​វាលទំនាប​ភាគ​ខាងត្បូង​ភ្លៀង​អាច​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣១-៣៣​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៦-៩ ខែសីហា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ នៅ​លើ​ផ្ទៃសមុទ្រ​អាច​មាន​ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ