ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់​ដកហូត​ថ្នាំ​ញៀន​៣​កញ្ចប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន ៦​នាក់

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៦​នាក់ ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង ២ និង​៣០​នាទី​រំលង​អា​ធ្រា​ត ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​សម្ភារ​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៣​កញ្ចប់​, ថ្លង់​ប្លា​ស្ទីក​សម្រាប់​ច្រក​មួយ​ចំនួន​, ដែកកេះ​ចំនួន ២, ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន និង​ម៉ូតូ​ចំនួន ៣​គ្រឿង​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ហុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ,២-​ឈ្មោះ ចាន់ វិចិត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​ជាងឈើ​,៣-​ឈ្មោះ ប៉ែន គី​ម​ឡេ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់​,៤-​ឈ្មោះ ស៊ី​ម វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ ណៃ ចាន់​នី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​កម្មករ​ស្រះ​ត្រី និង​៦-​ឈ្មោះ ហាក់ គី​ម​សាយ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​ផ្សារ​ដែក​។

តាម​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​លោក​វរៈសេនីយ៍ឯក ឈិ​ន គឹ​មធុ​យ អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន និង​ដាក់​គោលដៅ​ត្រួតពិនិត្យ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់​ជា​បន្តបន្ទាប់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន ៣​កញ្ចប់​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៦​នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕