ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​បាន​ថ្នាំ​ញៀន​ជាង​៤០០​កញ្ចប់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​រយ​:​ពេល​៣​ថ្ងៃ​ជាប់​គ្នា ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាង​៤០០​ក​ញ្ចា​ប់​។

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​រយ​:​ពេល​៣​ថ្ងៃ​ជាប់​គ្នា ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាង​៤០០​ក​ញ្ចា​ប់​។ លោក​វរ​:​សេនីយ​ន៍​ទោ ពក សាង នាយ​រង​សេនាធិការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ គឺ​យើង​បាន​ធ្វើ​ឡើង​៣​ថ្ងៃ​ជាប់​ៗ​គ្នា ហើយ​ថែម​ទាំង​ពន្លាត​ដែនដី​ចូល​ទៅ​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត​ផង​។
កាលពី​ថ្ងៃ​ទី​១ ខែមករា  កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មុខកំពូល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆោម ដា​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ក្នុងភូមិ​កណ្តោល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​ធំ មាន​ទម្ងន់ ៣៤,៣៤ ក្រាម ស្មើ​ហ្នឹង ១២០​កញ្ចប់​តូច​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆែកឆេរ​ផ្ទះ​ប្រពន្ធ​របស់ ឆោម ដា​រា នៅ​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រក​ឃើញ​សម្ភារ​វេច​ខ្ចប់​១​ចំនួន​ធំ​។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់ ឆោម ដា​រា កម្លាំង​របស់​យើង​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សាង ស៊ី​ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា សង្កាត់​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​១​កញ្ចប់​ធំ ស្មើនឹង ៧០​ទៅ​៨០​កញ្ចប់​តូច​។

ក្រោយមក​យើង​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ហោ ឌី​ណា នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ដកហូត​បាន​ថ្នាំ ញៀន​២​កញ្ចប់​ទៀត ក្នុង​នោះ​១​កញ្ចប់​ធំ និង​១​កញ្ចប់​តូច​។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​ពី ហោ ឌី​ណា នៅ​វេលា​ម៉ោង​១១​និង​១០ ថ្ងៃ​ទី​៣ ខែមករា កម្លាំង​យើង​បាន​ពន្លាត​ដែនដី​ចូល​ទៅ​ក្នុង​រាជធានី​ភ្នំពេញ​សារ​ជា​ថ្មី​ទៀត រួច​ក៏​ឃាត់ខ្លួន ស្ត្រី​ម្ចាស់ផ្ទះ​ជួល​ម្នាក់​ឈ្មោះ ហុ​ក ស៊ី​ថា ហៅ​ស្រី​ដា អាយុ​២៤​ឆ្នាំ ដកហូត​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​ធំ ស្មើនឹង​១៥០​កញ្ចប់​តូច និង​មាន​ទម្ងន់​៥២,៦៨​ក្រាម ព្រមទាំង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​ធំ​។

លោក​វរ​:​សេនីយ​ន៍​ទោ ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ប្រតិបត្តិការ​រយ​:​ពេល​៣​ថ្ងៃនេះ យើង​បាន​រឹបអូស​នូវ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​សរុប​១១១,៥៨​ក្រាម ស្មើ​ជាង​៤០០​កញ្ចប់​តូច​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាំង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​៕