ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​អ្នក​ប្រើ​គ្រឿងញៀ.ន​បាន​១៤​នាក់​នៅ​ក្នុងភូមិ​ផ្អេ​រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​ប្រុស ស្រី​ចំនួន​១៤​នាក់ ត្រ​រូ​វ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ចំនួន​ពីរ​រូប​គឺ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប្រុស ស្រី​ចំនួន​១៤​នាក់ ត្រ​រូ​វ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ចំនួន​ពីរ​រូប​គឺ លោក ប៊ុ​ន សុ​ភក្តិ និង លោក កែវ សំណាង ដោយ​មានការ​ចូលរួម​អំពី​សំណាក់​លោក​វរៈសេនីយ៍ទោ ហ៊ា​ង ថា​រ៉េ​ត អធិការរង​នគរបាល​ខណ្ឌចំការមន ក្នុង​ការ​ចុះ​ធ្វើ​រដ្ឋបាល​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុង​តំបន់​មិន​រៀបរយ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ផ្អេ​រ​។ ការ​ធ្វើ​រដ្ឋបាល​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ផ្អេ​រ (​ខាងក្រោយ​យ​ផ្សារ​សុ​វ​ណ្ណា​) ផ្លូវ​លេខ​៣៤៤ ភូមិ​៤ ក្រុម​៣៤ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។ 

លោក​វរៈសេនីយ៍ទោ ហ៊ា​ង ថា​រ៉េ​ត អធិការរង​នគរបាល​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទាំង​១៤​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ យ៉ូ​វ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​វៀតណាម ទី​២-​ឈ្មោះ វឹង ច​ន្ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម ទី​៣-​ឈ្មោះ សៀង សំបូរ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៤-​ឈ្មោះ ឈឹង សា​រ័​ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៥-​ឈ្មោះ សេង វាសនា ភេទ​ប្រុស ៦-​ឈ្មោះ សូ សុធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៧-​ឈ្មោះ ឃឹម មក​រា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទី​៨-​ឈ្មោះ សុខ សុ​ភក្តិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៩-​ឈ្មោះ ស្រី ចាន់​កក្កដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ១០-​ឈ្មោះ សៀម មក​រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​១១-​ឈ្មោះ ណែម សុធា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​១២-​ឈ្មោះ វី​ន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​១៣-​ឈ្មោះ ងឹ​ន គឹ​ម​ឡេ​ង ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង​ទី​១៤-​ឈ្មោះ ចាន់ ដា​វី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​។

ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទាំង ១៤​នាក់​(​ស្រី ២​នាក់​)​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ពេល​ដែល​ចុះ​ធ្វើ​រដ្ឋបាល​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​នៅ​ក្នុង​តំបន់​មិន​រៀបរយ​ខាងលើ ហើយ​ក៏​ប្រទះ​ឃើញ​ពួក​គេ​កំពុង​តែ​ធ្វើការ​ប្រើប្រាស់​គ្រឿងញៀន​នោះ​។ ក្រោយ​ពី​ការ​ធ្វើ​រដ្ឋបាល​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន នៅ​ក្នុង​តំបន់​មិន​រៀបរយ​ខាងលើ​នេះ​រួច​ហើយ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប្រុស ស្រី​ទាំង ១៤​នាក់ ត្រូវ​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជ​ធា​នៅ​ភ្នំពេញ​ជា​បន្ត​ទៅ​ទៀត​៕