ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​២​នាក់ និង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ដ៏​សកម្ម​ត្រូវ​បាន​នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ដ៏​សកម្ម​ត្រូវ​បាន​នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​។
ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចំនួន ០២​នាក់ ទី​១.​ឈ្មោះ ប៉ា នៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ទី​២.​ឈ្មោះ ថុ​ល ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ត្រី ពីង​ពៅ អធិការរង​នគរបាល​ស្រុក​ឧដុង្គ បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី សមសា​មួន ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខឹ​ម សា​ម៉ុ​ន បាន​ដឹកនាំ​កម្លាំង​ក្រោម​បញ្ជា​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ ដើម្បី​បង្កា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ក្នុង​ពេល​ល្បាត​នោះ​កម្លាំង​របស់​លោក​បាន​ប្រទះ​ឃើញ​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​២​នាក់​ខាងលើ​ធ្វើ​សកម្មភាព​ក៏​ឃាត់ខ្លួន​ដើ​ម្បិ​ត្រួតពិនិត្យ​។

លោក​អធិការរង​បន្ត​ថា ក្រោយ​ត្រួតពិនិត្យ​សមត្ថកិច្ច​របស់​លោក​បាន​រក​ឃើញ​មាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​គ្រឿងញៀន​ចំនួន ០១​កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​។ ក្រោយ​រក​ឃើញ​វត្ថុ​តាង​សង្ស័យ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែក​ផ្ទះ​ជនសង្ស័យ​បន្ត​ទៀត​ក្នុង​នោះ​រក​ឃើញ អាវុធ​ច្នៃ​ប្រើ​ខ្យល់ ចំនួន ០២​ដើម អាំង​វ៉ា​ទ័​រ ឆក់​ត្រី ចំនួន​០១​គ្រឿង អា​គុយ​០១
និង​ម៉ូតូ​ចំនួន​០២​គ្រឿង​ទូរ​សព្ទ័​ចាស់​ចំនួន​០៣​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​។ គួរ​បញ្ជាក់​ថា ចាប់តាំងពី​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​មក ហាក់បីដូចជា​ដាស់​ស្មារតី​ដល់​មន្ត្រី​នគរបាល​ជំនាញ​ឲ្យ​រឹតតែ​ខិតខំ​បន្ត​តាម​ចាប់​ក្រុម​ជន​សង្គម​ងងឹត​ទាំងនេះ​កាន់តែ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​។ ក្នុង​នោះ​គ្រប់​បណ្តា​ស្រុក​មួយ​ចំនួន​ហាក់បីដូចជា​បើក​យុទ្ធនាការ​ចាប់​ក្រុម​ជួញរ​ចែកចាយ​គ្រឿងញៀន​បានជា​បន្តបន្ទាប់​លើកលែងតែ​ស្រុក​បរ​សេដ្ឋ​មួយ​នៅ​មិន​ទាន់​ឃើញ​បញ្ចេញស្នាដៃ​បង្ក្រាប​ក្រុម​ជន​សង្គម​ងងឹត​បាន​ម្នាក់​នៅឡើយ​ទេ​។

មហាជន​បាន​លើក​ឡើង​ថា​លោកស្នងការ​ថ្មី​គួរ​ណាស់​តែ​រក​មន្ត្រី​ដែល​មាន​សមត្ថភាព​ឲ្យ​ឡើងជា​អធិការ ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​ប្រកបដោយ​ភាព​កក់ក្តៅ​៕