ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​លទ្ធផល ! ដេញចាប់​ទាល់តែ​បាន វាយ​រហូត​បែក​ឈាម​ហូរ​កក្លាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​​នាំ​គ្នា​ដេញចាប់​រហូត​ទាល់តែ​បាន ហើយ​នាំ​គ្នា​វាយ​ឡើង​បែកក្បាល​ហូរ​ឈាម​កក្លាក់ បន្ទាប់​ពី​បុរស​រូប​នោះ​បាន …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​​នាំ​គ្នា​ដេញចាប់​រហូត​ទាល់តែ​បាន ហើយ​នាំ​គ្នា​វាយ​ឡើង​បែកក្បាល​ហូរ​ឈាម​កក្លាក់ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​គាស់​ចូល​លួច​សម្ភារ​តែ​ត្រូវ​ម្ចាស់​គេ​ទាន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ហន វិសាល អាយុ​២៧​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​កា​ណា​ស៊ី​ធី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​នេះ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ឈ្មោះ ស៊ូ​ម សា​រុំ ភេទ​ស្រី អាយុ​៣៥ ឆ្នាំ មុខរបរ​លក់​បបរ​នៅ​ផ្សារ​ទួល​ពង្រ ហើយ​លួច​បាន​ទូរស័ព្ទ​៣​គ្រឿង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់​ចាក់សោ​ទ្វារ​បន្ទប់ រួច​បាន​ទៅ​ដាំ​បបរ​នៅ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ពី​បន្ទប់ លុះ​មួយសន្ទុះ​ទើប​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​ជាប់​គ​ន្លេះ​ពី​ខាងក្នុង​វិញ ខណៈនោះ​ម្ខា​ស់​ផ្ទះ​បាន​គោះ​ទ្វារ ស្រាប់តែ​ឃើញ​ជនសង្ស័យ​បើកទ្វារ​ចេញ​មក ពេល​នោះ​ម្ចាស់ផ្ទះ​សួរ​ថា «​មិច​បាន​ចូល​បន្ទប់​គាត់​ចឹ​ង0x017d7 ពេល​នោះ​ជនសង្ស័យ​ក៏​ឆ្លើយ​ថា មក​មើល​បន្ទប់ទឹក​ខូច​» បន្ទាប់​ពី​និយាយ​ចប់​ជនសង្ស័យ​ក៏​បាន​ស្ទុះ​រត់​ចេញ​ទៅ​ក្រៅ ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ស្រែ​កថា «​ចោរ​ៗ» បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រត់ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ផ្សេង​ទៀត​ក្នុង​បំណង​គេចខ្លួន​ប៉ុន្តែ​រត់​មិន​រួច​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ទ្រម​ខ្លួន​ឡើង​បែកក្បាល​ហូរ​ឈាម​កក្លាក់ រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​នាំ​យក​ទៅ​សាកសួ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត ៕