ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ប្រាក់​​អំណោយ​សប្បុរស​ជន​ជូន​ដល់​លោក​យាយ​អាយុ​៨២ឆ្នាំ​​ចិញ្ចឹម​ចៅ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទឹក​ប្រាក់​ឧបត្ថម្ភ​របស់​សប្បុរស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវបាន​ ប្រគល់​ជូន​ដល់​លោក​យាយ​វ័យ​ ហេង អាយុ​៨២​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់​ចាម ខណៈ​ដែល​លោក​យាយ​ស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​ជីវ​ភាព​របស់​គាត់​បន្ត​នៅ​ ការិយា​ល័យ​កោះ​សន្តិ​ភាព​នា​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ពិសេស​គឺ​​ការ​ចិញ្ចឹម​ដល់​​ចៅ​កំព្រា​ទាំង​៣​របស់​គាត់​ដែល​​​​ឪពុក​ម្តាយ​ បាន​ស្លា.ប់​ចោល​ដោយ​ជំងឺ​អេដស៍

រាជធានីភ្នំពេញ ៖ ទឹក​ប្រាក់​ឧបត្ថម្ភ​របស់​សប្បុរស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវបាន​ប្រគល់​ជូន​ដល់​លោក​យាយ​វ័យ​ ហេង អាយុ​៨២​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់​ចាម ខណៈ​ដែល​លោក​យាយ​ស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​ជីវ​ភាព​របស់​គាត់​បន្ត​នៅ​ការិយា​ល័យ​កោះ​សន្តិ​ភាព​នា​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ពិសេស​គឺ​​ការ​ចិញ្ចឹម​ដល់​​ចៅ​កំព្រា​ទាំង​៣​របស់​គាត់​ដែល​​​​ឪពុក​ម្តាយ​បាន​ស្លាប់​ចោល​ដោយ​ជំងឺ​អេដស៍ ។

ថវិកា​នេះ​កោះ​សន្តិ​ភាព​ទទួល​បាន​ពី​បុគ្គ​លិក​ធនា​គារ ABA សាខា​បុរី​កីឡា​ចំនួន​១១​ម៉ឺន​រៀល និង​អតិថិ​ជន​ធនា​គារ ABA លោក​ស្រី ហុក សុវណ្ណី ចំនួន​៥​ដុល្លារ ។ ក្នុង​​ស្បែក​ជ្រីវ​​ជ្រួញ​​​បង្កប់​ដោយ​ទឹក​មុខ​រំភើប​រីក​រាយ ​លោក​យាយ​បាន​​ជូន​ពរ​ជ័យ​ដល់​សប្បុរ​ជន​ទាំង​អស់​ដែល​បាន​ផ្តល់​ប្រាក់​អំណោយ​ដល់​រូប​​លោក​យាយ សូម​ឱ្យ​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ​ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

កោះ​សន្តិ​ភាព​ក៏​សូម​ថ្លែង​​នូវ​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ ដែល​ជា​និច្ច​កាល​តែង​តែ​ផ្តល់​ជំនឿ​មក​លើ​កោះ​សន្តិ​ភាព​ក្នុង​ការ​ជួយ​ទៅ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ដែល​មាន​ជីវិត​ក្រីក្រ​​លំបាក​ទុរគត​អត់​ឃ្លាន ។ សូម​ឱ្យ​អំពើ​​ល្អ​ទាំង​នេះ​ជួយ​ដល់​​ក្រុម​គ្រួសារ​លោក​អ្នក​ឱ្យ​ជួប​តែ​សេច​ក្តី​សុខ និង​សុខ​ភាព​ល្អ ៕